adverise with khmeread Untitled

អ្នក​គូស​គំនូស​ចរាចរណ៍​ស្រវឹងស្រា​? គ្រាន់តែ​ផ្លូវ​នេះ​មួយ​ធ្វើឱ្យ​អ្នកបើកបរ​យានយន្ត​វិលក្បុង​ពេញ​ផ្លូវ​

    ​ទិដ្ឋភាព​នេះ​មើលទៅ​ដូចជា​រឿង​កំប្លែង​បង្ហាញ​ពី​សកម្មភាព​អ្នកបើកបរ ខណៈដែល​ពួកគេ​ចូល​ទៅជិត​ផ្លូវ​ប្រសព្វ​មួយ​នៅ​ទីក្រុង Rosslare Harbour ប្រទេស​អៀរ​ឡង់​។​

​    ​វីដេអូ​រយៈពេល ៣ ម៉ោង​នេះ​ត្រូវបាន​សង្ខេប​នៅសល់​ប្រហែល ១ នាទី លាតត្រដាង​គំនូស​ខ្សែ​ចែក​ទ្រូង​ថ្នល់​ត្រឡប់ត្រឡិន ធ្វើឱ្យ​អ្នកបើក​បរមើល​មិន​យល់ បើក​ចៀស​គ្នា​ស្ទើរ​ដាច់​ផ្ងារ​។ ហើយ​អ្នកបើកបរ​ខ្លះ​មកដល់​ទីនេះ​ហើយក៏​សម្រេចចិត្ត​បង្អង់​ល្បឿន​សិន​ដើម្បី​មើលថា​ត្រូវ​ជិះ​ទៅ​ផ្លូវ​ណា និង​ខ្លះទៀត​ឈប់​សួរ​អ្នកដំណើរ​ឆ្លងកាត់​នៅ​ទីនោះ ហើយ​ខ្លះទៀត​ហេតុតែ​គោរព​ច្បាប់​ពេក បាន​ជិះ​បក​ត្រឡប់ក្រោយ​វិញ​។​

​    ​អ្នក​បង្ហោះ​វីដេអូ​ឈ្មោះ Michael Fortune គាត់​បាន​សើច​ចុកពោះ​ដោយសារ​វីដេអូ​នេះ​អស់​រយៈពេល​មួយឆ្នាំ​ហើយ និង​ហួសចិត្ត​ចំពោះ​អ្នកធ្វើ​ផ្លូវ​៕

 

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់