adverise with khmeread 1

អាវុធហត្ថ​ឃាត់​ជនសង្ស័យ​៣​នាក់​ជាមួយ​ថ្នាំញៀន​៤​កញ្ចប់​

​    ​ភ្នំពេញ​៖ ជន​ស្ស័​យ​៣​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​យប់​ឈានចូល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ ២០១៦ នៅ​ចំណុច​ជាប់​ហាង​ខារ៉ាអូខេ យូ​ធី តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​ដកហូត​ថ្នាំ​ញន​៤​កញ្ចប់​។​

​    ​មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​ទី​១-​ឈ្មោះ វ៉ាន់ សុភ​ក្ដិ អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​បូរី​សែន​មនោ​រម្យ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ ទី​២-​ឈ្មោះ ដន រតនា អាយុ​២៦​ឆ្នាំ និង​ទី​៣-​ឈ្មោះ សុខ ធឿន អាយុ​៣៦​ឆ្នាំ អ្នក​ទាំងពីរ​មានមុខរ​បរជាក​ម្មក​រ​សំណង់ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ផ្សារ​ព្រៃទា ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​    ​មន្ត្រី​អាវុធហត្ថ​បន្តថា មុន​និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​បាន​សហការ​ជាមួយនិង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅ​ចំណុច​ខាងលើ​ហើយក៏​ឃើញ​ពួកគេ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់​រេ​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1C-3586 មាន​គ្នា​៣​នាក់​តែ​ពេលដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​ស្រាប់តែ​យុវជន​ម្នាក់​ដែល​ជិះ​នៅ​ខាងក្រោយ​បាន​លោត​ចុះ​ពីលើ​ម៉ូតូ​បំណង​រត់គេចខ្លួន​។​

​    ​តែ​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ធ្វើការ​ឆែកឆេរ​ក៏​រកឃើញ​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​តូច​នៅជាប់​ខ្លួន​ទើប​កម្លាំង​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​រួម​និង​ម៉ូតូ​១​គ្រឿង​តែម្តង​។​

​    ​ក្រោយពេល​កើត​ហ​តុ​ជនសង្ស័យ​ទាំងបី​នាក់​រួម​និង​វត្ថុតាង​ត្រូវបញ្ជូន​ទៅកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ទីបញ្ជាការ​ក្រុង​៕​

adverise with khmeread

មតិយោបល់