adverise with khmeread 1

ចាប់បាន​ចោរ​យួន​លួច​ម៉ូតូ​អ្នកស្រុក​បាន​ម្នាក់​

​    ​ស្វាយរៀង​៖ ជនសង្ស័យ​ជា​ជនជាតិ​យួន​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ដេញចាប់បាន​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​ក្រុង​បាវិត​រហូត​ចាប់បាន​នៅ​ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦​។​

​    ​ប៉ូលិស​និយាយថា ជនសង្ស័យ​នេះ​បានធ្វើ​សកម្មភាព​កាច់​សោក​លួច​ម៉ូតូ នៅ​ក្រុង​បាវិត តែ​ត្រូវ​ម្ចាស់​ដឹង ក៏បាន​ស្រែក​ឆោឡោ ប្តឹង​សមត្ថកិច្ច ជួយ​អន្តរាគមន៍​ភ្លាមៗ​។​
​បន្ទាប់មក​សមត្ថកិច្ច​បានចេញ​ប្រតិបត្តិការ​តាម​ប្រ​ម៉ាញ់​ពីក្រោយ ប្រផាប់​ប្រ​ភីង​រហូតដល់​ស្រុក​ស្វាយទាប​មាន​ពលរដ្ឋ ជួយ​ដេញ​ផង​នោះ ទើប​ចាប់ចោរ​យួន​បានតែ​ម្តង រួច​ប​ញ្ជួ​ន​មក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។​

​    ​ទោះយ៉ាងណា រហូតមកដល់​ពេលនេះ សមត្ថកិច្ច​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ឱ្យ​អ្នកសារព័ត៌មាន​ដឹង​នោះទេ​៕​

adverise with khmeread

មតិយោបល់