adverise with khmeread Eca86bd77ab7156cd97e60

ត្រចៀកកាំ​សប្បាយចិត្ត​ចំពោះ​ការសម្តែង​ជា​តួ​ម្តាយចុង​លើកដំបូង​របស់ខ្លួន​

    ​វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំងណាស់​សម្រាប់​អ្នកគាំទ្រ​នាង​ត្រចៀកកាំ (Zhao Wei) ជា​តារា​សម្ដែង​ល្បី​បំផុត​មួយរូប​ក្នុងប្រទេស​ចិន ដែល​បង្ហាញខ្លួន​ដើរតួរ​ជា​ម្ដាយចុង​នៅ​ស្រុក​ជនបទ​ម្នាក់ ខណៈ​រឿង​ថ្មី​របស់​នាង​នឹងដាក់​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង Venice​។​

​    ​ក្នុង​អាជីព​ជាង ២០ ឆ្នាំ​មកនេះ នាង Zhao បាន​សម្ដែង​ក្នុង​រឿង​ដុំ​ចំនួន ២៦ និង​រឿង​ភាគ​ចំនួន ១៣ រឿង​និង​កំពុងធ្វើការ​ជាមួយ​ផលិតករ​ភាពយន្ត​ចិន​ល្បីៗ​ជាច្រើនរូប​ទៀតផង​។​

​    ​នាង​បាន​សម្ដែង​រឿង​ជាច្រើន ប៉ុន្ដែ​លើក​នេះ​នាង​បាន​ផាត់មុខ​និង​ពាក់​សក់​ខ្លី​ក្នុង​រឿង Qin'ai de ដឹកនាំ​ដោយ​លោក Peter Ho-Sun Chan ខណៈ​នាង​ដើរតួ​ជា Li Hongqin ជា​ម្ដាយចុង​របស់​ក្មេងប្រុស​ប្តី​របស់​នាង​បាន​ចាប់ជំរិត​យកមក​ផ្ទះ​របស់​នាង​។​

​    ​នាង Zhao បាន​និយាយ​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua ថា "​នៅពេលដែល​ខ្ញុំ​ត្រូវបាន Chan ស្នើឱ្យ​ដើរតួ​នេះ ខ្ញុំ​គិតថា​វា​នឹង​ពិបាក​សម្រាប់​ខ្ញុំ​។ ប៉ុន្ដែ​បន្ទាប់មក​ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​គួរតែ​ជឿជាក់​លើ​អ្នកដឹកនាំ​រឿង​ដ៏​មានបទពិសោធន៍​រូបនេះ បើ​គាត់​ដាក់​ការទុកចិត្ត​មកលើ​ខ្ញុំ​ទៅហើយនោះ​"៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់