adverise with khmeread 1

ឈប់​គោយន្ត​កន្ត្រៃ​លើផ្លូវ​...​បុរស​ម្នាក់​បើក​ម៉ូតូ​បុក​ពីក្រោយ​ស្លាប់​

​    ​សៀមរាប​៖ បុរស​ម្នាក់​បាន​បើក​ម៉ូតូ​ទៅបុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​បណ្ដាល​ឱ្យស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​ឃុំ​សសរស្ដម្ភ​នៅ​ថ្ងៃទី​២២ ខែ​កក្ដ​ដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ លើ​ដងផ្លូវ​ក្រាល​កៅស៊ូ ស្ថិតនៅក្នុង ភូមិ​ពង្រ​ថ្មី ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប​។​

​    ​ប៉ូលិស​ស្រុក​ពួក​បានឱ្យដឹងថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​គោយន្ត​កន្ត្រៃ​ដឹក​ផ្លែ​ឪឡឹក​លក់ បើកបរ​ដោយ​ឈ្មោះ រឿន អ៊ា​ក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ពេ​ង ឃុំ​ដូន​ពេ​ង ស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​បើក​ពី​ត្បូង ទៅ​ជើង​។​

​    ​លុះដល់​ចំណុចកើតហេតុ គោយន្ត​បាន​ឈប់​ដោយ​មិនមាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​ហើយ​ត្រូវបាន​អ្នកបើកបរ​ម៉ូតូ​ហុងដា​សេ​១០០ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើក​ស្រប​ទិស​គ្នា មកពី​ក្រោយ បុក​ពេញទំហឹង បណ្ដាល​ឲ្យ ជនរងគ្រោះ​រងរបួស​ធ្ងន់ រហូតដល់​ស្លាប់​នៅក្នុង ម​ណ្ឌ​សុខភាព​ឃុំ​។​

​    ​ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ រុន សាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាង ផ្សារ​ដែក មានស្រុក កំណើត នៅ​ខេត្តកំពត បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ឃុំ​កើតហេតុ​។​

​    ​ចំណែក​ម្ចាស់​គោយន្ត​កន្ត្រៃ​នៅ ពេល​កើតហេតុ បាន​បើក​រត់គេច ខ្លួន​បាន​ចម្ងាយ​ប្រហែល​១៥​គីឡូម៉ែត្រ ស្ថិតនៅក្នុង​ឃុំ​ក្តី​រុន ស្រុក​ពួក ទើប​កម្លាំង​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន និង​បាន​នាំ មក​ធ្វើការ សាកសួរ​នៅ អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​កសាង សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​ទៅ តាម​នីតិវិធី​ច្បាប់​។​

​    ​បច្ចុប្បន្ន​ជន រងគ្រោះ​ត្រូវ បាន​សមត្ថកិច្ច ប្រគល់ជូន ក្រុមគ្រួសារ ដឹក​យកទៅ ធ្វើបុណ្យ តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់