adverise with khmeread 1

ក្មេងប្រុស​ជនជាតិ​ច្រាយ​ត្រូវ​រន្ទះបាញ់​ស្លាប់​ខណៈ​កំពុង​អង្គុយ​មើល​ទូរទស្សន៍​

​    ​រតនគិរី​៖ ក្មេងប្រុស​ជនជាតិ​ច្រាយ​ម្នាក់​ជួប​គ្រោះថ្នាក់​រន្ទះបាញ់​ស្លាប់​នៅវេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦ ខណៈពេល​កំពុង​អង្គុយ​មើល​ទូរទស្សន៍​ហើយ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់។​

​    ​ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ទីង ហន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ច្រាយ មុខរបរ​សិស្ស រស់នៅ​ភូមិ​លើ​ឃូ​ន ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

​    ​ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ខណៈ​ជនរងគ្រោះ​កំពុង​អង្គុយ​មើល​ទូរទស្សន៍​មាន​គ្នា​៤​ទៅ​៥​នាក់​នៅក្រោម​ផ្ទះ​ស្រាប់​តែមាន​ខ្យល់​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​លាយ​លំ​និង​ខ្យល់​កន្ត្រាក់​ផងដែរ ស្រាប់តែ​ពេលនោះ​រន្ទះ​បាន​បាញ់​ជនរងគ្រោះ​ធ្លាក់​ពីលើ​គ្រែ​ស្លាប់​ភ្លាមៗ តែម្ដង​។​

​    ​ក្រោយពី​កើតហេតុ​ប៉ូលិស​ឃុំ​កិ​ចុង ស្រុក​បរ​កែវ ធ្វើការ​ត្រួតពិនិត្យ​លើ​ខ្លួន​សាកសព​ឃើញ​មាន​ស្នាម​ខ្លោច​រោល​ពេញ​ឆ្អឹងខ្នង និង​មាន​ស្នាម​ឆេះ​អាវ​ទៀតផង​។ បច្ចុប្បន្ន​សាកសព​ក្មេងប្រុស​ខាងលើនេះ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់