adverise with khmeread 00a01af57ff7afa9c3eeef18a1482a1f

ស្ងាត់ៗ Cristiano Ronaldo សម្ភោ​ធ​សណ្ឋាគារ​ថ្មី​នៅ​ស្រុកកំណើត ហើយ​គ្រោង​សម្ភោ​ធ​បី​ទៀត​នៅពេល​ឆាប់ៗ​នេះ​

    ​ក្នុងនាម​ខ្លួន​ជា​កីឡាករ​ល្អ​ដាច់​គេ​ក្នុង​ពិភពលោក​មិនអាច​ប្រកែក​បាន​នោះ Cristiano Ronaldo បាន​រកប្រាក់​ចាយ​រាប់មិនអស់ ប៉ុន្តែ​តារា​របស់ Real Madrid នៅតែ​ចង់​ពង្រីក​មុខ​ជំនួញ​ផ្ទាល់ខ្លួន​បន្ថែមទៀត​ដើម្បី​បង្កើន​ប្រាក់​ឱ្យ​រឹតតែ​ច្រើន​។ នេះ​បើតាម​វេ​ប​សាយ Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​។​

​    ​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ដែល​ជួយ​ក្រុម​ជម្រើសជាតិ​របស់គាត់​លើក​ពាន​លំដាប់ថ្នាក់​អន្តរជាតិ​ជា​លើកដំបូង​នៅ​យូរ៉ូ ២០១៦ កាលពី​ថ្ងៃទី ១១ ខែ​នេះ បាន​បើក​សម្ភោ​ធ​សណ្ឋាគារ​ថ្មី​ដោយ​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Pestana Group​។​

​    ​Ronaldo បាន​បើក​សណ្ឋាគារ​ថ្មី​មួយ​ក្នុងចំណោម​បួន​ដែល​នឹង​មកដល់​ឆាប់ៗ​នេះ​ដោយបាន​ការជួយជ្រោមជ្រែង​ពី​ម្ចាស់​ក្រុមហ៊ុន Pestana Group គឺ​លោក Dionisio Pestana ខណៈ​តារា Real Madrid រូបនេះ​បាន​ជួយ​បង្ហាញ​ជា​ផ្លូវការ​នូវ​សណ្ឋាគារ​ប្រណិត​របស់ខ្លួន​នៅ​ទីក្រុង​កំណើត Funchal នៅលើ​កោះ Madeira កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។​

​    ​ដោយ​ប្រកាស​ពី​ការពង្រីក​ជំនួញ​ថ្មី​របស់ខ្លួន Ronaldo បាន​និយាយថា "​សណ្ឋាគារ Pestana CR7 ដំបូង​បំផុត​នេះ​គឺ​ត្រូវតែ​នៅក្នុង​ទីក្រុង Funchal ដែលជា​ទីក្រុង​កំណើត​របស់ខ្ញុំ ហើយក៏​ជា​កោះ​ដែល​ត្រូវបាន​ចាត់ទុកថា ជា​កោះ​ល្អ​បំផុត​ដោយ​ស្ថាប័ន World Travel Awards ផងដែរ​។ វា​ជា​មោទនភាព​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ ចំពោះ​ការដែល​បើក​សណ្ឋាគារ​ទីមួយ​របស់ខ្ញុំ​។ វា​ជាការ​កត់សម្គាល់​ពី​ការ​ចូលមក​យុគ​សម័យថ្មី​ទាំងស្រុង​មួយ​របស់ខ្ញុំ​។ គម្រោង​ថ្មី​នេះ​នឹង​ទទួលបាន​ជោគជ័យ​ដ៏​សម្បើម​នៅ​ជ្រុង​ទាំង​បួន​នៃ​ពិភពលោក​"​។​

​    ​បន្ទាប់ពី​សម្ភោ​ធ​សណ្ឋាគារ​ដំបូង​នៅ​ស្រុកកំណើត​ព័រ​ទុយ​ហ្គា​ល់​របស់គាត់​រួច Ronaldo មាន​គម្រោង​បង្ហាញ​សណ្ឋាគារ Pestana CR7 Lifestyle Hotels នៅក្នុង​ទីក្រុង Lisbon, Madrid និង New York នៅពេល​អនាគត​ឆាប់ៗ​នេះ​ផងដែរ​។​

​    ​តម្លៃ​សាងសង់​សណ្ឋាគារ​ទាំង​បួន​នេះ​ត្រូវបាន​ប៉ាន់​ស្មានថា​មានតម្លៃ​ប្រហែល ៨៣ លាន​ដុល្លារ​អាមេរិក​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់