adverise with khmeread 2

ធ្វើដំណើរ​ពី​កំពត​...​ទៅ​លេបថ្នាំ​សម្លាប់ខ្លួន​នៅ​ខេត្តរតនគិរី​

​    ​រតនគិរី​៖ នារី​ម្នា​ក់បាន​លេបថ្នាំ​ងងុយដេក​សម្លាប់ខ្លួន​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦​កន្លងទៅនេះ​នៅ​ចំណុច​ភូមិ​កំពង់ចាម ឃុំ​បាក់​កាឡា​ន់ ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី  តែ​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល​។​

​    ​ប៉ូលិស​បានឱ្យដឹងថា នារី​ធ្វើអត្តឃាត​ឈ្មោះ នួន សម្ផស្ស ហៅ​ដា អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ស្រុកកំណើត នៅ​ភូមិ​ក្រាំ​ថ្កូវ ឃុំ​ប្រ​ភ្នំ ស្រុក​អង្គ​ជ័យ ខេត្តកំពត ដែល​បាន​មកលេង​ផ្ទះ​មិត្ត​ភ័​ក្រ​មានឈ្មោះ កេះ សឿ នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​

​    ​តាម​ការបំភ្លឺ​ពី​មិត្ត​ភ័​ក្រ​របស់​ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​គាត់​ឃើញ​ស្ត្រី​រងគ្រោះ​ជា​មិត្ត​ភ័​ក្រ​បាន​និយាយ​ទូរស័ព្ទ​ទៅរក​មិត្ត​ភ័​ក្រ​ម្នាក់​ផ្សេងទៀត ក៏ប៉ុន្តែ​មិនដឹងថា ប្រុស​ឬ​ស្រី​នោះទេ​។​

​    ​ហើយ​ការសន្ទនា​គ្នា​នោះ​មាន​ជម្លោះ​ជាមួយគ្នា​យ៉ាងខ្លាំង ស្រាប់តែ​កន្លះ​ម៉ោង​ក្រោយមក  នាង​បាន​ចូលក្នុង​បន្ទប់ដេក​ក៏​លេបថ្នាំ​ងងុយដេក​ជាង ២០​គ្រាប់​សម្លាប់ខ្លួន​តែម្តង​។ ឃើញ​សភាពការណ៍​បែបនេះ​ត្រូវបាន​មិត្ត​ភ័​ក្រ​របស់​នាង​និង​អ្នកភូមិ​ដឹក​បញ្ជូនមក​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​។​

​    ​តាម​សម្តី​គ្រូពេទ្យ​បង្អែក​ខេត្ត​បាន​ប្រាប់​ឱ្យដឹងថា ស្ត្រី​រងគ្រោះ​ពេលនេះ​គ្រូពេទ្យ​បាន​ជួយសង្គ្រោះ​រួចផុត​ពី​សេចក្តីស្លាប់​ហើយដោយ​នាង​បាន​លេបថ្នាំ​ងងុយដេក​អស់​ជាង​២០​គ្រាប់​៕​

adverise with khmeread

មតិយោបល់