Ddos attack hits kickass torrents dns servers crippled 499019 2 630x354

Legend មិនចេះ​ស្លាប់​ទេ​! KckassTorrent ត្រឡប់​មកវិញហើយ​! លើក​នេះ​គឺមាន​ឈ្មោះថា KAT.am

    ​KickassTorrents ត្រឡប់មកវិញ​ម្ដង​ទៀតហើយ​។ លើក​នេះ​គឺជា KickassTorrent ដដែល ប៉ុន្ដែ​ឈ្មោះ​វេ​ប​សាយ​ជា KAT.am វិញ​។ វា​មាន​ផ្ទុក​ទិន្នន័យ​របស់ KAT និង​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ទាំងស្រុង​។ ព័ត៌មាន​បង្ហោះ​ទាំងឡាយ​គឺ​ត្រូវបាន​រក្សា​ដោយ​សម្ងាត់​ពីក្រោយ​ជញ្ជាំង Cloudflare​។​

​    ​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​យើង​បាន​តាមដាន​រឿង​រវាង​ក្រុម​សុវត្ថិភាព​និង​គ្រួសារ KAT ។ ហើយ​ឥឡូវនេះ​គឺជា​ការ​ងើប​ឡើងវិញ​ផ្សេងទៀត​របស់ KickAss Torrents ដែល​លេច​ឡើងលើ​អ៊ី​ន​ធឺ​ណេ​ត​ក្នុងនាម​ជា KAT.am ម្ដង ជាមួយនឹង​ទិន្នន័យ​រួមទាំង​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​គឺ​នៅ​ដដែល នេះ​បើ​យោងតាម​វេ​ប​សាយ The Verge៕