adverise with khmeread Conte for web

លោក Antonio Conte ប្រាប់ Abramovich ថា លោកត្រូវការកីឡាករថ្មី៥នាក់បន្ថែមទៀត

          ក្នុងជំនួប​កំពូល​រយៈ​ពេល​ពីរ​ម៉ោងរវាងគ្រូបង្វឹក​ថ្មីលោក Antonio Conte ​ជាមួយនឹង​ម្ចាស់ក្លឹប Chelsea លោក Roman Abramovich រួមទាំងនាយក​ក្លឹប Marina Granovskaia និង​ប្រធាន​បច្ចេកទេសលោក​ Michael Emenalo លោក Antonio Conte បាន​ប្រាប់​លោក Abramovich ថាដើម្បី​ធ្វើ​ឲ្យ​ក្រុម​​​ Chelsea ​កា្លយ​ជា​អ្នក​ប្រកួត​ប្រជែ​ងជា​ថ្មីទៀត លោកត្រូវ​​ការ​កីឡាករ​ថ្មី៥​នាក់បន្ថែមទៀត​ ។    បើតាមការអះអាងរបស់​សាក្ស៊ីថា លោក Abramovich បាន​ចាក​ចេញ​ពី​កិច្ចប្រជុំនេះ ដែល​មើល​ទៅ​ហាក់ដូចជា​មិនសូវ​ចាប់អារម្មណ៍​។​ កិច្ច​ប្រជុំបន្ថែម​ត្រូវ​បាន​រៀបចំធ្វើ​នៅ​ថ្ងៃបន្ទាប់ មុនពេល​លោក Abramovich មក​ពិនិត្យ​មើល​ការហ្វឹក​ហាត់។

          កាលពីរដូវ​ក្តៅឆ្នាំមុន Chelsea ​មិនបាន​ចំណាយ​ប្រាក់​ទិញ​កីឡា​ករទេ​ ហើយក៏​ជួបលទ្ធផលមិន​ល្អ​ ដោយបញ្ចប់រដូវ​កាល​ក្នុងចំណាត់ថ្នាក់​ទី​១០ បន្ទាប់​ពី​ពួកគេលើក​ពាន​ជើងឯកក្នុងឆ្នាំ​កន្លងទៅ។ លោក Conte បារម្ភថា លោកនឹង គ្មានឱកាស​ដឹកនាំ​ក្រុម​​​ Chelsea ឲ្យ​ប្រជែង​យក​តំ​ណែង​ជើង​ឯក​បាន​ទេ ប្រសិន បើ​ក្រុម​​គ្មាន​ការ​កែលម្អ ហើយ​លោក​ចង់​​បាន​កីឡាករ​ថ្មី​បន្ថែមទៀត។

          រហូតមក​ទល់ពេលនេះ ក្លឹប Chelsea ទើបតែបានផ្ទេរ​​ខ្សែប្រយុ​ទ្ធ Michy Batshuayi​ និង​ខ្សែបម្រើ N`Golo Kante​ ប៉ុណ្ណោះ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់