adverise with khmeread John stones for web

ខ្សែការពារ John Stones អាចនឹងផ្ទេរមកក្លឹប Man City ឆាប់ៗនេះ

          ក្លឹប City បាន​ខិតទៅ​រក​កិច្ច​ព្រម​ព្រៀងផ្ទេរ​ខ្សែការ​ពារ John Stones ​បន្ទាប់ពី​ការចរចារតម្លៃ​ដែល​​ Everton ចង់​បាន​សម្រាប់​ខ្សែការពារ​អង់គ្លេស​រូប នេះ និងបន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ក្នុងការ​ចរចា​កាលពី​ពេល​ថ្មីៗនេះ។

          កិច្ច​ចរចា​នេះ​បានជាប់គាំងដោយ​សារតែ​ City ស្ទាក់ស្ទើរ​មិនហ៊ាន​ឲ្យថ្លៃ​លើសពី​៤០​លាន​ផោន ចំណែកម្ចាស់ក្លឹប​ Everton ​ថ្មីលោក Farhad Moshiri ប្រាប់ City ថា លោកនឹងមិនចូល​​តុចរចា​ទេប្រសិនបើ​ទទួល​បាន​ទឹកប្រាក់​ក្រោម​​ ៥០​ ​លាន​ផោន​។

          ប៉ុន្តែ​ការ​ចរចា​បាន​ចាប់ផ្តើមឡើងវិញក្នុងរយៈ​ពេល​៤៨​ម៉ោង​ ហើយ​ឥឡូវ នេះ City មាន​សង្ឃឹម​ថា នឹងអាចសម្រេចកិច្ច​ព្រមព្រៀងដោយ​ត្រៀម​ចំណាយ​លើសពី​៥០​លាន​ផោន​​ដើម្បីធានាថា ពួកគេ​អាចទទួល​បាន​ខ្សែការពារ​រូបនេះ​នៅដើម​រដូវ​កាល​តែម្តង៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់