adverise with khmeread Ad 213631531

ពិតជា​មិនគួរ​ឱ្យ​ជឿ​! បុរស​កើត​អេដស៍​ម្នាក់នេះ​ដេក​ជាមួយ​សិស្សសាលា​អាយុ ១២-១៤ ឆ្នាំ​ក្នុងតម្លៃ​៣​ដុល្លារ​ហើយ​សិស្ស​ទាំងនោះ​ព្រម​ទទួល​ទាំង​រីករាយ​

    ​បុរស​កើត​ជំងឺអេដស៍​ម្នាក់​មកពី​ម៉ាឡាវី​បាន​លាតត្រដាង​ពី​របៀប​ដែល​គាត់​រស់នៅ​ដោយ​បង់លុយ​៣​ដុល្លារ​ដើម្បី​រួមរក្ស​ជាមួយ​សិស្សសាលា​។​

​    ​លោក Eric Aniva អាយុ​ខ្ទង់ ៤០ ឆ្នាំ ធ្វើការ​ជា​អ្នករកស៊ី​ផ្លូវភេទ​ក្នុងស្រុក Nsanje នៃ​ភាគខាងត្បូង​ប្រទេស​ម៉ាឡាវី​។​

​    ​គាត់​ត្រូវបាន​គេ​ស្គាល់​ថា "Hyena" ជា​អ្នក​ដែល​រួមភេទ​ជាមួយ​ក្មេងស្រី ឬក៏​ស្រី្ត​ក្នុង​គោលបំណង​សម្អាត​ពួកនាង​។​

​    ​ការ​រួមភេទ​ជាមួយ Hyena ភាគច្រើន​គឺជា​ការដាក់ពិន័យ​ពីបទ​ល្មើស ដូចជា លួច​រំលូតកូន​ជាដើម ប៉ុន្តែ​ការដាក់ឱ្យ Hyena រួមភេទ​ក៏​ធ្វើឡើង​អំឡុង​ពិធីបុណ្យ​សាសនា​ផងដែរ ដោយ​ក្នុង​ពិធីបុណ្យ​នោះ ក្មេងស្រី​ជាច្រើន​បាន​ចូលរួម​ក្នុងការ​រួមភេទ​បី​ថ្ងៃ បន្ទាប់ពី​ការ​មក​រដូវ​លើកដំបូង​។ 

​    ​លោក Aniva បាន​ប្រាប់​វេ​ប​សាយ BBC ថា "​មនុស្ស​ដែល​ខ្ញុំ​ដេក​ជាមួយ​គឺ​ភាគច្រើន​ជាម​នុស្ស​ស្រី និង​សិស្សសាលា​។ ក្មេងស្រី​ខ្លះ​មាន​អាយុ ១២ ទៅ ១៤ ឆ្នាំ ប៉ុន្ដែ​ខ្ញុំ​ចូលចិត្ត​រាង​ចាស់​ជាង​នេះ​"​។​

​    ​"​ស្រីៗ​ទាំងអស់នោះ​ស្វែងរក​ត្រេកត្រអាល​ជាមួយ​ខ្ញុំ ព្រោះ​ពួកគេ​គិតថា​ខ្ញុំ​ជា Hyena របស់​ពួកគេ​។ ពួកគេ​ពិតណាស់​មាន​មោទនភាព​និង​ប្រាប់​អ្នកដទៃ​ថា​បុរស​ម្នាក់នេះ​គឺជា​បុរស​ពិតៗ ព្រោះ​គាត់​ដឹង​ពី​របៀប​ផ្ដល់​ក្ដី​សុខ​ដល់​ស្ត្រី​"​។​

​    ​លោក Aniva ដែល​ផ្ទុក​ជំងឺអេដស៍ បន្ដការងារ​របស់គាត់ និង​ទទួលបាន​ប្រាក់ ៤ ទៅ ៧ ដុល្លារ​ពី​អ្នកស្រុក​ដើម្បី​ធ្វើ​ពី​ធី​សាសនា​បោសសម្អាត​ព្រហ្មចារី​។​

​    ​អ្នកស្រុក​ជឿថា​ពិធីបុណ្យ​លាង​សម្អាត​នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​ចៀសវាង​ឆ្លង​មេរោគ​ជាមួយនឹង​ឪពុកម្ដាយ​របស់​ពួកគេ​ឬក៏​សហគមន៍​ពួកគេ​។​

​    ​ខណៈ​ពេលនេះ​ក្រុមមន្ត្រី​ទទួលស្គាល់ថា​បើទោះជា​ពិធីបុណ្យ​ត្រូវតែ​កែប្រែ​ចេញ​ក៏ប៉ុន្ដែ​ពួកគេ​មិនត្រូវ​ទទួល​ការ​ថ្កោលទោស​នោះទេ​។​

​    ​លោក May Shaba លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​យេនឌ័រ​និង​សុខុមាលភាព​ម៉ាឡាវី​បាន​និយាយថា "​យើង​នឹងមិន​ថ្កោលទោស​មនុស្ស​ទាំង​នោះទេ​។ ប៉ុន្ដែ​យើង​នឹង​ផ្ដល់ព័ត៌មាន​ថា​ពួកគេ​ត្រូវតែ​កែប្រែ​ពិធីបុណ្យ​របស់​ពួកគេ​ចេញ​"៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់