adverise with khmeread Untitled 1

វីរនារី​ក្រោម​ដំណក់ទឹកភ្លៀង​! អំពើ​ល្អ​របស់​គិលានុបដ្ឋាយិកា​រូបនេះ​ធ្វើ​មនុស្ស​ទន់​ចិត្ត​គ្រប់គ្នា

    ​វីដេអូ​មួយ​ដែល​បង្ហាញ​គិលានុបដ្ឋាយិកា​ម្នាក់​ក្នុងប្រទេស​ចិន​កំពុង​លុតជង្គង់​ធ្វើ​ចលនា​ដង្ហើម CPR ក្រោម​ដំណក់ទឹកភ្លៀង​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅលើ​បណ្ដាញ​សង្គម​ចិន​។​

​    ​បុរស​ប៉ុន្មាន​នាក់​ឈរ​នៅក្បែរ​គិលានុបដ្ឋាយិកា​ឈ្មោះ Sha Meirong ខណៈដែល​នាង​ព្យាយាម​ជួយសង្គ្រោះ​បុរស​ដេក​ដួល​នៅ​កណ្តាលផ្លូវ​ក្នុង​ទីក្រុង Taiyuan ភាគ​កណ្ដាល​ខេត្ត Shanxi កាលពី​ថ្ងៃទី ១៩ កក្កដា​។ នេះ​បើ​យោងតាម​វេ​ប​សាយ Huanqiu បុត្រ​សម្ព័ន្ធ​របស់​វេ​ប​សាយ People's Daily Online​។​

​    ​បន្ទាប់ពី ៤ នាទី បុរស​ម្នាក់​នោះបាន​ដឹងខ្លួន​ឡើងវិញ និង​ប​ញ្ចូ​ន​ចូលក្នុង​មន្ទីរពេទ្យ​។​

​    ​ក្នុង​វីដេអូ​គេ​ឃើញ នាង Sha មិន​ខ្វល់​ពីអ្វី​ទាំងអស់ បើទោះជា​មេឃ​កំពុងតែ​ភ្លៀង​ក៏​នាង​ព្យាយាម​ជួយសង្គ្រោះ​បុរស​នោះ​ដោយ​ទឹក​ចិត្តជា​គ្រូពេទ្យ​ពិតៗ​។ ហើយ​បុរស​ប៉ុន្មាន​នាក់​ទៀត​នៅក្បែរ​នាង​ក៏បាន​ជួយ​បាំង​ឆ័​ត្រ​កុំឱ្យ​នាង​ត្រូវ​ទឹកភ្លៀង​ផងដែរ​។​

​    ​យោងតាម​វេ​ប​សាយ CCTV បានឱ្យដឹងថា​បុរស​ម្នាក់​នោះ​មាន​ជំងឺ​គាំងបេះដូង​។ ក្រោយពី​វីដេអូ​មួយ​នេះ​ត្រូវបាន​ផុស​លើ​អន​ឡាញ មានការ​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ទឹកចិត្ត​របស់​គិលានុបដ្ឋាយិកា​រូបនោះ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់