adverise with khmeread Untitled 1

វិធី​ជួយ​សុនខ ពេល​វា​ក្អួត​

    ​ប្រសិនបើ​ឆ្កែ​របស់​អ្នក​ក្អួត​ច្រើនដង អ្នក​អាច​ព្យាបាល​បញ្ហា​របស់​វា​នៅផ្ទះ​បាន និង​មិនចាំបាច់​ត្រូវ​រក​ពេទ្យសត្វ​នោះទេ​។​

​    ​ប៉ុន្ដែ​ប្រសិនបើ​ឆ្កែ​របស់​អ្នក​នៅតែ​ក្អួត​បន្ទាប់ពី ២៤ ម៉ោង ដល់ពេល​ត្រូវ​តេ​ទៅរក​ពេទ្យសត្វ​ហើយ​។ ហើយ​នេះ​ជា​របៀប​បញ្ឈប់​ឆ្កែ​កុំឱ្យ​ក្អួត​៖

​    ​១. ហាម​ឱ្យ​វា​ស៊ី​ចំណី​
​    ​នៅពេលដែល​ឆ្កែ​របស់​អ្នក​ក្អួត កុំឱ្យ​ចំណី​វា​ស៊ី​យ៉ាងហោចណាស់ ១២ ម៉ោង​សម្រាប់​ប្រភេទ​ឆ្កែ​តូច និង ២៤ ម៉ោង​សម្រាប់​ឆ្កែ​ធំៗ​។ នេះ​អនុញ្ញាតឱ្យ​ការ​រលាក​ក្រពះ​ខាងក្នុង​បាត់ទៅ​វិញ ក៏ដូចជា​ជួយ​ឱ្យ​វា​បាត់​ក្អួត​ទៅវិញ​ដោយ​ឯកឯង​។​

​    ​២. ទឹកកក​
​    ​ការ​ក្អួត​ធ្វើឱ្យ​ឆ្កែ​របស់​អ្នក​ខ្វះ​ជាតិ​ទឹក​។ ឆ្កែ​ភាគច្រើន​មាន​បញ្ហា​ពិបាក​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​នៅពេល​វា​ក្អួត​ញឹកញាប់​។ ឆ្កែ​ចូលចិត្ត​បំផុត​ទឹកកក ពេទ្យសត្វ​ណែនាំ​ឱ្យ​បោះ​ទឹកកក​ឱ្យ​វា​លិឍ ដើម្បី​ស្ដារ​ជាតិ​ទឹក​ក្នុង​ខ្លួន​វា​ឡើងវិញ​៕

adverise with khmeread
ប្រភព៖ kikblog

អ្នកនឹងចូលចិត្ត

មតិយោបល់