adverise with khmeread 1

រុស្ស៊ី​ទម្លាក់​គ្រាប់បែក​ចង្កោម​លើ​មូលដ្ឋានទ័ព​អង់គ្លេស​ក្នុងប្រទេស​ស៊ី​រី​

    ​មូលដ្ឋានទ័ព​អង់គ្លេស​នៅ​ភាគខាងត្បូង​ស៊ី​រី ដែល​ប្រើប្រាស់​ដោយ​ទ័ព​អាមេរិក​ដែរនោះ ត្រូវបាន​រុស្ស៊ី​ទម្លាក់​គ្រាប់បែក​ចង្កោម​ពីលើ​។ នេះ​បើតាម​វេ​ប​សាយ DailyStar ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។ 

​    ​បន្ទាប់មក មេៗ​យោធា​អាមេរិក​បាន​ទូរស័ព្ទ​ទៅ​ទីបញ្ជាការ​ជើង​អាកាស​របស់​រុស្ស៊ី​ជា​ប្រញាប់​ប្រាប់​ពួកគេ​ថា មូលដ្ឋាន​នេះ​មិនគួរ​វាយប្រហារ​ទេ​។ 

​    ​ប៉ុន្តែ ៩០ នាទី​ក្រោយមក យន្តហោះ​ចម្បាំង​របស់​លោកពូ​ទីន​បាន​វាយប្រហារ​ម្តងទៀត ដោយ​គ្មាន​ពី​ឡុ​ត​ណា​ខ្វល់​នឹង​ការបញ្ជូន​សញ្ញា​ព្រមាន​កុំឱ្យ​បាញ់​ពី​សំណាក់​កងទ័ព​អាមេរិក​ទេ​។

 ​    ​កងកម្លាំង​ពិសេស​អង់គ្លេស​តែ​បួន​ប៉ុណ្ណោះ​ត្រូវគេ​ជឿថា​ស្ថិតនៅ​មូលដ្ឋានទ័ព​សម្ងាត់​នៅ​គ្រានោះ ខណៈ​កងកម្លាំង​ពិសេស ២០ ទៀត​បាន​ដកចេញ​មួយថ្ងៃ​មុន​។ 

​    ​ប៉ុន្តែ​អ្នក​ប្រយុទ្ធ​របស់​ពួក​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​ណា​តូ​យ៉ាងតិច ៤ នាក់​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​ពីរលើក​របស់​រុស្ស៊ី នេះ​បើ​ផ្អែក​តាម​កាសែត Wall Street Journal​។​

​    ​មូលដ្ឋានទ័ព ដែលមាន​ទីតាំង​ស្ថិត​នៅក្បែរ​ព្រំដែន​ហ្សកដានី​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ទ័ព​អាមេរិក និង​អង់គ្លេស​ដើម្បី​បើក​យុទ្ធនាការ​ប្រយុទ្ធ​ចូល​ជ្រៅៗ​ក្នុង​ទឹកដី​ស៊ី​រី​។ 

​     មន្ត្រី​រុស្ស៊ី​អះអាងថា មូលដ្ឋានទ័ព​នោះ​ជា​របស់ ISIS ប៉ុន្តែ​មន្ទីរ​បញ្ច​កោណ​បាន​ច្រានចោល​ការអះអាង​របស់​រុស្ស៊ី​៕

 

adverise with khmeread
ប្រភព៖ Daily Star

អ្នកនឹងចូលចិត្ត

មតិយោបល់