adverise with khmeread Roaisvbyshpnltwoynr2

នេះ​ជា​មូល​ហេតុដែល​មនុស្ស​មួយចំនួន​បើក​ញើស​ច្រើនជាង​អ្នកផ្សេង​

    ​ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​បែកញើស​ច្រើន ខណៈដែល​អ្នកផ្សេង​ទៀត​មិន​បែកញើស​គ្រប់​ពេលនោះ​?

​    ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​មូលហេតុ​ចំនួន​បួន​ដូចខាងក្រោម​។​

​    ​១. មនុស្ស​ប្រុស​ជារឿយៗ​បែកញើស​ច្រើនជាង​ស្ត្រី​។​
​    ​២. មនុស្ស ដែល​ធ្វើ​លំ​ហាត់ប្រាណ​ច្រើន​មាន​ទំនោរ​បែកញើស​តិចជាង​។​
​    ​៣. អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា មនុស្ស​ដែល​លើស​ទម្ងន់​បែកញើស​ច្រើន​។​
​    ​៤. មនុស្ស​ច្រើនជាង ៣ ភាគរយ​ក្នុង​ពិភពលោក​មាន​រោគសញ្ញា Hyperhidrosis (​បែកញើស​ហួសប្រមាណ​)​ដែល​ធ្វើឱ្យ​ពួកគេ​បែកញើស​ច្រើន​ហួសប្រមាណ​។​

​    ​ហ្សែ​ន​គឺ​កត្តា​មួយ​។ ការ​បែកញើស​គឺជា​វិធី​ធម្មជាតិ​របស់​រាងកាយ ដើម្បីឱ្យ​រាងកាយ​ត្រជាក់​ដោយ​ខ្លួន​វា​។ ដូច្នេះ​បែកញើស​តិច​គួរសម​មិនមែនជា​រឿង​អ្វីមួយ​ដែល​ត្រូវ​បារម្ភ​នោះទេ​។ ការសិក្សា​នេះ​មានការ​ចូលរួម​ពី​មនុស្ស​ប៉ុន្មាន​សិប​នាក់​ពិតមែន ប៉ុន្តែ​លទ្ធផល​នេះ​នៅតែ​គួរឱ្យ​ចាប់អារម្មណ៍​៕

 

 

adverise with khmeread
ប្រភព៖ techinsider

មតិយោបល់