adverise with khmeread Bunion

ព្យាបាល​ជំងឺ​ហើម​មេជើង​ដោយ​មិនចាំបាច់​វះកាត់​

    ​ការ​ហើម​មេជើង​អាចមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ដំណើរ​របស់​អ្នក និង​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

​    ​ជំងឺ​ហើម​មេជើង​គឺជា​ដុំ​ពក​មួយ​ដុះ​កល់​លើ​សន្លាក់​មេជើង​របស់​អ្នក​។ វា​ធ្វើឱ្យ​ខូច​ទ្រង់ទ្រាយ​ឆ្អឹង​និង​ជាលិកា​ទន់​របស់​មេជើង​។​

​    ​ប៉ុន្ដែ​ទោះយ៉ាងណា ប្រសិនបើ​អ្នក​មិន​ចង់​វះកាត់ នេះ​ជា​របៀប​ព្យាបាល​ដោយ​ខ្លួនឯង​។​

​    ​១. ស្អំ​ទឹកកក​
​    ​បន្ទាប់ពី​អ្នក​កើត​ជំងឺ​ហើម​មេជើង​នេះ អ្នកនឹង​ប្រឈម​រលាក និង​ឈឺចាប់​ខ្លាំង​។ ដើម្បី​បំបាត់​ការឈឺចាប់ និង​ហើម ត្រូវ​ស្អំ​ទឹកកក​។​

​    ​- ដាក់​ទឹក​ពីរ​បី​ដុំ​ទៅក្នុង​ក្រណាត់​ឬ​កន្សែង​ស្ដើង​មួយ និង​រុំ​វា​
​    ​- ស្អំ​វា​នៅលើ​កន្លែង​ហើម ១០ នាទី​
​    ​- ដក​ទឹកកក​ចេញ ៥ នាទី​សិន និង​ពូត​ក្រណាត់​ចេញ​
​    ​- ធ្វើបែបនេះ ២ ទៅ ៣ ដង​រហូត​មាន​អារម្មណ៍​បាត់​ឈឺ​
​    ​- ត្រូវធ្វើ​បែបនេះ​រាល់ថ្ងៃ​។​

​    ​ចំណាំ​៖ មិនត្រូវ​ប្រើ​ទឹកកក​ដាក់​លើ​ជើង​ផ្ទាល់​នោះទេ ចៀសវាង​រលាក​ដោយសា​រ​ត្រជាក់​ពេក​។​

​    ​២. លំ​ហាត់ប្រាណ​មេជើង​
​    ​ដំបូង​ឡើយ​អ្នក​ត្រូវមាន​កៅស៊ូ​យឺត​មួយ​វែង​សិន បន្ទាប់មក​ធ្វើតាម​លំ​ហាត់ប្រាណ​ខាងក្រោម​។​
​    ​- ដាក់​កៅស៊ូ​យឺត​លើ​មេជើង​សងខាង​
​    ​- មេជើង​សងខាង​ត្រូវ​ទាញ​កៅស៊ូ​ឱ្យ​តឹង​បំផុត​
​    ​- ទាញ​បែបនេះ​ឱ្យ​ស្ងៀម​រយៈពេល ១ នាទី​
​    ​- សម្រាក ១ នាទី ហើយ​សឹម​ធ្វើ​ម្ដងទៀត​
​    ​- ធ្វើបែបនេះ​ឱ្យ​គ្រប់ ១៥ នាទី និង​ធ្វើ ២ ទៅ ៣ ក្នុង​មួយថ្ងៃ​៕

 

adverise with khmeread
ប្រភព៖ kikblog

អ្នកនឹងចូលចិត្ត

មតិយោបល់