adverise with khmeread 1

សាច់មាន់​ស្វ៊ី​ស តែ​គ្រឿងផ្សំ​អាច​រកបាន​ក្នុងស្រុក​ខ្មែរ​

    ​ថ្ងៃ​ចុង​សប្តាហ៍​នេះ ប្រសិនបើ​លោកអ្នក​មាន​គម្រោង​ធ្វើ​ម្ហូប​ប្លែក​មាន​រសជាតិ​ឆ្ងាញ់ សូម​សាកល្បង​សាច់មាន់​ស្វ៊ី​ស​នេះ​ល៎​មើល ព្រោះ​ជា​អាហារ​ដែល​ប្រជាជន​ស្វ៊ី​ស​និយម​ទទួលទាន​នៅ​ថ្ងៃ​ចុង​សប្តាហ៍​។ 

​    ​* គ្រឿងផ្សំ​
​    ​- ទ្រូង​មាន់ ៤ ដុំ​
​    ​- ម្សៅ​ប្រឡាក់​មាន់ ២ ស្លាបព្រា​បាយ​
​    ​- ស្រាស ៣/៤ នៃ​ពែង (​ប្រហែល ១៥០ មិ​ល្លី​លីត្រ​)
​    ​- ប៉ាត់​តេ​សាច់ជ្រូក ៨ បន្ទះ​ស្តើង​
​    ​- មូ​ស្តា​បារាំង (French Mustard) ១ ស្លាបព្រា​បាយ (​ស្រដៀង​បឺ​រ មាន​លក់​នៅ​ផ្សារ​ទំនើប​)
​    ​- ខ្ទឹមបារាំង ៣ ចំណិត​
​    ​- បឺ​រ ២ ស្លាបព្រា​បាយ​    ​
​    ​- ឈី​សរឹង (Cheese) ៨ ចំណិត​
​    ​- ក្រែ​ម ១/២ ពែង​
​    ​- ម្រេច​
​    ​- អំបិល​
​    ​- ខ្ទឹមស ១ កំពឹស​

​    ​* ប្រដាប់ប្រដា​ត្រូវមាន​
​    ​- ខ្ទះ​ឆា ១
​    ​- ស្លាបព្រា​ឈើ ១
​    ​- ចាន​សំប៉ែត​មួយ​

​    ​* របៀប​ធ្វើ​
​    ​១. យក​ម្សៅ​លាយ​អំបិល​និង​ម្រេច​មួយ​ចឹប ហើយ​យកទៅ​ប្រឡាក់​ជាមួយ​ទ្រូង​មាន់​ឱ្យ​សព្វ​។​
​    ​២. រំលាយ​បឺ​រ​នៅក្នុង​ខ្ទះ​ឆា បើកភ្លើង​ល្មម​។​
​    ​៣. លាយ​ខ្ទឹមស​ចិញ្ច្រាំ​ជាមួយ​មាន់​ដែល​ប្រឡាក់​រួច ហើយ​ចម្អិន ២-៣ នាទី​ទាំងសងខាង​ឱ្យចេញ​ពណ៌​រាង​ក្រហម​។​
​    ​៤. ចាក់​ស្រាស​ចូល​។​
​    ​៥. បន្ថយ​ភ្លើង​តិចៗ ទុកចោល ១៥ ទៅ ២០ នាទី​រហូត​ទាល់​តែមាន់​ឆ្អិន​។​
​    ​៦. យក​មាន់​ដាក់ថា​សដែក ហើយ​ដាក់​ប៉ាត់​តេ​សាច់ជ្រូក និង​ឈី​ស​ពីលើ​មាន់​ទាំង ៤ ដុំ​។​
​    ​៧. ហើយ​យកទៅ​ដុត​ក្នុង​កម្តៅ ១៨០ អង្សា រយៈពេល ១០ នាទី​ទៀត​។​
​    ​៨. រំងាស់ មូ​ស្តា​បារាំង ក្រែ​ម និង​ខ្ទឹមបារាំង ៣ នាទី​ទៀត​។​
​    ​៩. ដាក់​មាន់​លើ​ចាន និង​ស្រូបទឹក​គ្រឿងផ្សំ​ដែល​រំងាស់​អំបាញ់មិញ​ពីលើ​ជាការ​ស្រេច​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់