Allardyce rooney

Rooney គាំទ្រលោក Sam Allardyce ជាគ្រូបង្វឹកជម្រើសជាតិថ្មី

          កីឡាករខ្សែប្រយុទ្ធ Wayne Rooney​ ​បាន​គាំ​ទ្រ​ការ​តែង​តាំង​លោក​ Sam Allardyce ជាគ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិអង់គ្លេស​ដើម្បីជោគជ័យនៅ​ថ្ងៃ​អនាគត។

          Rooney ជា​ខ្សែប្រយុទ្ធ​ជម្រើស​ជាតិអង់គ្លេសនិង​ជា​ខ្សែប្រយុទ្ធ​ក្លឹប​ Man Utd បានស្វាគមន៍​ការសម្រេចតែងតាំង​លោក​ Sam ហើយជឿថា គ្រូបង្វឹក​វ័យ ៦១​ឆ្នាំ​រូបនេះ​​អាចជួយឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ ​និង​នាំយក​របៀប​លេងថ្មី​សម្រាប់ក្រុម​ជម្រើស​ជាតិ។

          Rooney ធ្លាប់បាន​បង្ហា​ញមុខ​ក្នុងក្រុម​ជម្រើស​ជាតិ​តាំងពី​អាយុ​១៨​ឆ្នាំ​នៅ​ Euro 2004 ហើយ Rooney ក៏បានលេងក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ចំនួនបួន​រូប​រួចមក​ហើយ​ដូច​ជា​​លោក Sven Goran Eriksson, Steve McClaren, Fabio Capello និង Roy Hodgson ប៉ុន្តែគ្រូបង្វឹក​ទាំង​អស់នេះមិនអាច​ដឹក​នាំ​​ក្រុម​អង់​គ្លេសឲ្យ​លើក​ពាន​ធំណាមួយទេ។

          ទោះបីជាយ៉ាងណា Rooney អះអាងថា ខ្លួន​គ្មាន​បំណង​ចាក​ចេញពី​ក្រុមជម្រើស​ជាតិ​អង់គ្លេស​ទេ បើទោះ​បីជា​ជួបលទ្ធផល​មិន​ល្អក្នុងការប្រកួត​កន្លងមក​ក៏ដោយ៕

ប្រភព៖ Mirror

មតិយោបល់