Arsenal training %287%29

ចំណូល​ថ្មី​ពីរ​នាក់​របស់ Arsenal ចាប់ផ្តើម​ហ្វឹកហាត់​ជា​លើកដំបូង​

    ​កីឡាករ​ចំណូល​ថ្មី Granit Xhaka និង Rob Holding បានធ្វើការ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​កាំភ្លើង​ធំ Arsenal របស់​ពួកគេ​ជា​លើកដំបូង ចាប់តាំងពី​ការចុះ​កិច្ចព្រមព្រៀង​ចូលរួម​ជាមួយ​ក្លឹប​រួចមក​។​

​    ​កីឡារ​ទាំងពី​រូបនេះ​បានបញ្ចប់​កិច្ចព្រមព្រៀង​ផ្ទេរ​ក្នុង​ទីផ្សារ​រដូវក្តៅ​មកកាន់​ទឹកដី Emirates ដើម្បី​ពង្រឹង​ក្រុម​របស់​អ្នកចាត់ការ​ទូទៅ​លោក Arsene Wenger សម្រាប់​យុទ្ធនាការ​ថ្មី​ដែល​នឹង​មកដល់​នាពេល​ខាងមុខនេះ​។​

​    ​អ្នក​ទាំងពីរ​នឹងធ្វើ​ដំណើរ​ជាមួយនឹង​ក្រុម​របស់ខ្លួន​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ទទួល​ការហ្វឹកហាត់​សម្រាប់​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ក្នុងជំនួប​ជាមួយ MLS All-Stars និង Chivas៕

ប្រភព៖ Mirror

មតិយោបល់