adverise with khmeread Riyad mahrez

Riyad Mahrez ដែល​ទើប​ជួយ Leicester ឈ្នះ Celtic យប់មិញ យល់​ព្រមទៅ​ក្រុម​កាំភ្លើង​ធំ​ក្នុងតម្លៃ​ផ្ទេរ​ញាក់សាច់​?

    ​ខ្សែបម្រើ​ដ៏​សំខាន់​របស់​ក្រុម​កញ្ជ្រោង Leicester City កីឡាករ Riyad Mahrez បានសម្រេច​ចូលរួម​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ជាមួយ​កិច្ចព្រមព្រៀង​តម្លៃ ៥០​លាន​អឺរ៉ូ (​ជិត​៥៥​លាន​ដុល្លារ​) នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​មិន​បញ្ជាក់​ពី​ប្រភព​ក្នុងប្រទេស​បារាំង​។​

​    ​វា​ជាត​ម្លៃ​ខ្លួន​ថ្លៃ​កប់​ពពក​មួយ ដែល​មិន​ធ្លាប់មាន​សម្រាប់​កីឡាករ​ដែល​លក់​ចេញពី​ក្លឹប Leicester​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អាល់​ហ្សេ​រី ដែល​ត្រូវគេ​បោះឆ្នោត​ជាប់​ជា​កីឡាករ​ល្អ​ជាងគេ PFA Player of the Year ក្នុង​លី​ក​កំពូល​អង់គ្លេស​កាលពីរ​ដូ​វ​កាល​មុន​សម្រាប់​ទម្រង់​លេង​ដ៏​ល្អឥតខ្ចោះ​របស់គាត់​ជួយ​ឱ្យ​ក្រុម Leicester ឈ្នះ​ពាន​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នោះ ជាក់ស្តែង​បាន​ស្ថិតនៅលើ​ដំណើរ​ចាក​ចេញពី​ម្ចាស់​ការពារ​ដំណែង​ជើង Premier League មួយ​នេះហើយ​។​

​    ​យោងតាម​វេ​ប​សាយ Eurosport France របស់​បារាំង Mahrez គឺ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ផ្លាស់​ពី​ទឹកដី King Power Stadium ទៅ​ទឹកដី Emirates បន្ទាប់ពី​ត្រូវ Arsenal "​លួងលោម​" បានសម្រេច​។​

​    ​ទោះជា​យ៉ាងណា ភ្នាក់ងារ​របស់ Mahrez តាម​ដឹងបាន​បដិសេធថា គ្មាន​ការចាប់អារម្មណ៍​ពី​ក្រុម Arsenal នោះទេ ទោះបីជា​ឃើញ​គាត់​ចូលរួម​ទស្សនា​ការប្រកួត​មិត្តភាព​ក្នុង​លទ្ធផល ១-១ ជាមួយ Lens កាលពី​យប់​ថ្ងៃ​សុក្រ​កន្លងទៅ​ក៏ដោយ​។ 

​    ​កាលពី​យប់​ថ្ងៃ​សៅរ៍ Mahrez បាន​ស៊ុត​ចូល​មួយ​គ្រាប់​ក្នុង​ប្រកួត​ជាមួយ Celtic ដែល​បញ្ចប់​ទៅក្នុង​លទ្ធផល ១-១ ប៉ុន្តែ Leicester ឈ្នះ​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ក្នុងជំនួប​ដណ្តើមពានរ​ង្វាន់​មិត្តភាព International Champions Cup៕

adverise with khmeread
ប្រភព៖ Independent

មតិយោបល់