adverise with khmeread Sam allardyce twitter main

ប្រិយមិត្ត​បាល់ទាត់​ប្រតិកម្ម​នឹង​ការតែងតាំង​គ្រូ Sunderland ជា​អ្នកចាត់ការ​ជម្រើសជាតិ​អង់គ្លេស

    ​ប្រិយមិត្ត​បាល់ទាត់​មួយចំនួន​បាន​បញ្ចេញ​ប្រ​ត្តិ​កម្ម​ផ្សេងៗ​គ្នា​ចំពោះ​ការតែងតាំង​លោក Sam Allardyce ជា​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កាលពី​ថ្ងៃ​សៅរ៍​។​

​    ​កុងត្រា​រយៈពេល ២​ឆ្នាំ​របស់​គ្រូបង្វឹក​វ័យ ៦១​ឆ្នាំ​រូបនេះ​នឹង​ឃើញ​គាត់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ឆ្លងកាត់​ការប្រកួត​ជម្រុះ World Cup ឆ្នាំ​២០១៨ និង ដឹកនាំ​ទៅលេង​ដល់​រុស្ស៊ី​តែម្តង ប្រសិនបើ​ពួកគេ​ជាប់​។  

​    ​ក្នុងពេល​តែងតាំង លោក Allardyce បាន​និយាយថា "​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ខ្លាំងណាស់​ដែល​ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ជាពិសេស​នោះ​គឺ​ព្រោះតែ​វា​ជា​តំណែង​ដែល​ខ្ញុំ​តែង​ប្រាថ្នា​ចង់បាន​។ សម្រាប់​ខ្ញុំ វា​ជា​ការងារ​ដ៏​ពិសេស​បំផុត​វិស័យ​បាល់ទាត់​អង់គ្លេស​។ ខ្ញុំ​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​តាម​អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន​ដើម្បី​ធ្វើឱ្យ​អង់គ្លេស​សម្រេច​លេង​បានល្អ និង​ផ្តល់ជូន​ប្រទេសជាតិ​របស់​យើង​នូវ​ភាពជោគជ័យ​ដែល​ប្រិយមិត្ត​របស់​យើង​សម​នឹង​ទទួលបាន​។ សរុប​ជារួម យើង​នឹង​ធ្វើឱ្យ​ប្រជាជន និង​ប្រទេសជាតិ​ទាំងមូល​មាន​មោទនភាព​"​។​

​    ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ជា​អ្នកវិភាគ​ល្បីល្បាញ​ប្រចាំ​ប្រទេស​អង់គ្លេស Gary Lineker បានចេញ​មុខមក​បង្ហា​ញ​ការគាំទ្រ ដោយ​គាត់​បានសរសេរថា "Sam Allardyce គឺជា​អ្នក​ចាត់​ថ្មី​ដ៏​ពិសេស​របស់​អង់គ្លេស​។ ជូនពរ​ឱ្យ​គាត់​មាន​សំណាងល្អ​។ វា​មិនមែនជា​ការងារ​ដែល​មិនអាច​ទៅរួច​ដូចដែល​គេ​និយាយ​នោះទេ ព្រោះ​ខ្ញុំ​សង្ឃឹមថា Big Sam នឹង​បង្ហាញថា​គាត់​អាច​ធ្វើបាន​"​។​

​    ​ទោះជា​យ៉ាង ប្រជាជន និង​ជន​ល្បីៗ​ក្នុងប្រទេស​អង់គ្លេស​ហាក់ដូច​ជាមាន​ការពេញចិត្ត​ផងដែរ​ទៅលើ​ការតែងតាំង​មួយ​នេះ​។ ពួកគេ​បានបង្ហាញ​ការគាំទ្រ​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម Twitter ដោយមាន​សុទិដ្ឋិនិយម​ថា សម័យកាល​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្រោម​ការដឹកនាំ​របស់ Sam Allardyce នឹង​ពិតជា​នាំមក​ភាពរុងរឿង​ដល់​ប្រទេស​នេះ​ឡើងវិញ​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់