វីដេអូដ៏កក់ក្ដៅនេះបង្ហាញពីគ្រាមួយ ឆ្កែមួយក្បាលអាចនិយាយពាក្យ "I Love You" ទៅម្ចាស់របស់វា។
វីដេអូ ដែលថតនៅរដ្ឋ Wisconsin ប្រទេសអាមេរិកនេះ បង្ហាញពីសុនខ Alaskan Malamute អាយុ ២ ឆ្នាំ និយាយពាក្យស្វាគមន៍ដ៏កក់ក្ដៅម្ដងហើយម្ដងទៀត បន្ទាប់ពីម្ចាស់វានិយាយពាក្យ I Love You មុន។
ម្ចាស់ឆ្កែបាននិយាយថា "យើងតែងដឹងថា Alaskan Malamute មិនចេះស្ងាត់មាត់ទេ។ វាមាត់ច្រើន ហើយគ្រាន់តែបង្ហាត់តិចតួចសោះ Alaskan ក៏ចេះនិយាយពាក្យ I Love You"។
ម្ចាស់ឆ្កែបន្តទៀតថា "យើងនឹងបង្រៀនវាឱ្យចេះនិយាយពាក្យច្រើនជាងនេះនៅថ្ងៃអនាគត"៕
