adverise with khmeread 84ae23b4 ee40 4bfd b474 62be746876af

រថយន្ត​ ​NISSAN កិនក្មេងស្រីអាយុពីរឆ្នាំម្នាក់ស្លាប់

​    ​កណ្តាល ៖ មាន​ករណី​រថយន្ត​បើកកិន​កូនក្មេង​អាយុ​០២​ឆ្នាំស្លាប់​​ និង​បាន​ឃាត់ខ្លួន​អ្នក​បើ​កបរ​រថយន្ត​ទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​​ ដែល​គ្រោះថ្នាក់​ចរាចរណ៍​កើ​ត​ឡើង​នា​ថ្ងៃទី​២៣​ ខែកក្កដា​ ឆ្នាំ២០១៦​​ វេលា​ម៉ោង០៩​ និង៣០​នាទី​​ ចំណុច​ផ្លូវលំ​ក្នុងភូមិ​ត្រពាំង​ប្រុយ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល។​

    ​ប៉ូលិសនិយាយថា​ ហេតុការណ៍នេះបង្កដោយ​រថយន្ត​មួយគ្រឿង​ម៉ាក​​ NISSAN​ (​ប្រភេទ​ឡាន​បែន​) ពណ៌​ខៀវ ពាក់​ផ្លាក​​លេខកណ្ដាល​ ​3A-0188 អ្នក​បើកបរ​​ដោយ​ឈ្មោះ​​ សៅ វណ្ឌី ភេទ​ប្រុស​ ​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សុខា​ភី​រម្យ​ ​ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​
​មុខរបរ បើកបរ​រថយន្ត បាន​បើក​មកពី​ទិស​ខាងកើត​ទៅ​លិច​លុះដល់​ចំណុច​ខាងលើ​។

    ប៉ូលិសបន្តថា​ ​អ្នកបើកបររថយន្ត​បានឈប់ដើម្បី​ទិញ​ទឹក​ផឹក ស្របពេលនោះ មាន​ក្មេងស្រី​មួយ​នាក់​ឈ្មោះ ម៉ុ​ល នី​តា អាយុ​០២​ឆ្នាំ ទីលំនៅ​ភូមិ ត្រពាំង​ប្រុយ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​ទៅ​តោង​រនាំង​សុវត្ថិភាព រថយន្ត នៅពេល​ឈប់ ហើយ​រថយន្ត​ក៏​បើក​​ចេញ​កិន​ក្មេង តែម្ដង​បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​រ​បញ្ជូនទៅ​មន្ទី​ពេទ្យ កាល់​ម៉ែត្រ ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។​

    ​ចំពោះ អ្នកបើកបរ​រថយន្ត​កម្លាំងសមត្ថកិច្ច​បាន​ឃាត់ខ្លួនអ្នកបើក​មក​អធិការដ្ឋាន។​

    ករណីនេះ​បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត NISSAN បើកបរ​ខ្វះ​កា​ប្រុងប្រយ័ត្ន ពេលចេញ​ដំណើរ​មិនបាន​មើល​ជុំវិញ​រថយន្ត។​​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​បានវាស់វែង​​ និង​យ​កម​ធ្យោ​បាយ​ដែល​ពាក់​ព័ន្ធ មក​រក្សាទុក​នៅ​អធិការ​​ដ្ឋា​ន​ដើ​ម្បី​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី​។​

adverise with khmeread

មតិយោបល់