adverise with khmeread C6922c6d f722 449b 9f87 abec2dd7beb2

ស្ដែងៗ មួយ​គ្រួសារ​ក្បែរ​នឹង​ស្លាប់ ដោយសារ​ឡានក្រុង (​មាន​វីដេអូ​)

    កណ្តាល ៖ មួយ​គ្រួសារ​ក្បែរ​នឹង​ស្លាប់ ដោយសារ​ឡានក្រុង​បើក​វ៉ា​នៅ​ផ្លូវ​កោង​កាលពី​យប់មិញ​នេះ​ ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ក្នុងទិសដៅ ពី​ក្រុង​ពះ​សីហនុ​មក ភ្នំពេញ នា​យប់​ថ្ងៃទី​២២ ​កក្កដា​ ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    នៅក្នុង​វីដ​អូ​របស់​ប៉ូលិស​ខេត្តកណ្ដាល​ ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​កាលពី​ព្រឹក​ថ្ងៃទី២៣​ កក្កដា ​ឆ្នាំ​២០១៦​នេះ​បានបង្ហាញ​នូវ​រូបភាព​រថយន្តក្រុង​បើក​វ៉ា​ផ្លូវ​កោង​ពេលយប់​គ្មាន​ត្រា​ប្រណី។ ដោយសារតែ​រថយន្ត​មួយគ្រឿង​ដឹក​ក្រុមគ្រួសារ​មក​ភ្នំពេញ​បានគេច​ច្រើនលើក​ដោយសារ​រថយន្ត​ក្រុង។ បើ​ពុំ​នោះទេ​អាច​នឹងមាន​គ្រោះថ្នាក់​មួយ​គ្រួសារ​ជាមិនខាន។​

    ប៉ូលិស​បាន​តាម​សំណូមពរ របស់​ក្រុមគ្រួសារ​ដែល​បានធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជាតិ​លេខ​៤​ពេល​កំពុងធ្វើដំណើរ​តាម​រថយន្ត​ផ្ទាល់ខ្លួន បាន​ជួប​ហេតុការណ៍ ក្បែរ​នឹង​ស្លាប់ ដោយសារតែ បណ្ដាលមកពី អ្នកបើកបរ​រថយន្ត ក្រុង ភ្នំពេញ​-​ព្រះសីហនុ​និង​រថយន្ត​តូចៗ​ផ្សេងទៀត ធ្វេសប្រហែស​បើកបរ​មិន​គោរព​ច្បាប់​បំពាន​ផ្លូវ វ៉ា ជែង ឆ្លងកាត់​គំនូស​សញ្ញា បែងចែក​គន្លង​ផ្លូវ​ខាងឆ្វេង មិន​គោរព​សិទ្ធិ​រថយន្ត​ទិសដៅ​ផ្ទុយគ្នា រំលោភ​លើ​សិទ្ធិ​របស់​ចំណែក​ទ្រូងផ្លូវ​ម្ខាង​ទៀត​ដែលជា​សិទ្ធិ​របស់​យានយន្ដ ទិសដៅ​ផ្ទុយគ្នា​។​

    ប៉ូលិស​ក៏បាន សំ​ណូ​ពរ​ជាទូទៅ​ដល់​អ្នកបើកបរ​បញ្ជា​យានយន្ត​ទាំងឡាយ មេត្តា​គោរព​​ច្បាប់​ច​រា​រណ៍ ទាំងអស់គ្នា ដើម្បី​បញ្ជៀ​សបាន​គ្រោះថ្នាក់​ជាយថាហេតុ ដែល​បង្ក​មកពី​ការធ្វេសប្រហែស ប្រមាថ​អាយុជីវិត​អ្នកដទៃ ដែល​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ៕​

 

adverise with khmeread

មតិយោបល់