adverise with khmeread 481c6af0 2823 4e32 b56c e248936b1588

ឃាត់​បុរស​៣​នាក់​ជាមួយ​ថ្នាំញៀន​៨​កញ្ចប់​នៅ​ស្អាង

    កណ្តាល ៖ បុរស​៣​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នង​ករណី​រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់ ដើម្បី​ជួញដូរ​នា​ថ្ងៃទី​២៣ ​កក្កដា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​ និង​១០​នាទី​យប់​ចំណុច​លើ​ស្ពាន​ព្រែក​ឃ្លោក ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០៣​នាក់​ដែល​ឃាត់ខ្លួន​ទី១-​ឈ្មោះ សាន សុផាន ភេទ​ប្រុស អាយុ២៤​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅ​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល, ​ទី២-​ឈ្មោះ ​សាន ប៊ុន​ណេ​ន ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មរ មុខរបរកម្មករ នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ និងទី​៣-​ឈ្មោះ​ ប៉ូច ផាន​និ​ត ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ​នៅ​ភូមិ ព្រែក​​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

    វត្ថុតាង​ចាប់យក​៖ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យថា​គ្រឿងញៀន (​ម៉ា​ទឹកកក​)០៨​កញ្ចប់ ​(​តូច ០៧​កញ្ចប់  ធំ​០១​កញ្ចប់) ​ទូរ​ស័​ដៃ​០១​គ្រឿង (​ម៉ាក NOKIA​ចុច​ពិល​) និង​ម៉ូតូ​០១​គ្រឿង ម៉ាក​សង់​កូ​រេ ពណ៌​ស្លា​ទុំ​ពាក់​ស្លាក​លេខ ឃ​៣៣៧៤​កច១។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ កម្លាំង​អន្តរាគមន៍​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រើយ​ស្លា បានចេញ​ល្បាត​នៅ​ចំណុចកើតហេតុ​ខាងលើ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ជិះ​ម៉ូតូ​ក៏​ហៅ​ឈប់​ត្រួតពិនិត្យ បាន​រកឃើញ​គ្រឿងញៀន​០៨​កញ្ចប់​តែម្តង​។​

    សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រួមទាំង​វត្ថុតាង បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​កសាង​សំណុំរឿង​និង​បន្ត​ចាត់ការ តាម​នីតិវិធី​៕

 

adverise with khmeread

មតិយោបល់