adverise with khmeread 579398dee36bb putinswarwarning

វេ​ប​មួយ​របស់​អង់គ្លេស​និយាយថា ពូ​ទីន​អាច​ប្រកាសសង្គ្រាម​គ្រប់ពេល ខណៈ​ណា​តូ និង​ទ័ព​រុស្ស៊ី​ប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ​ក្បែរ​គ្នា​

    ​ការគំរាមកំហែង​គួរឱ្យភ្ញាក់ផ្អើល​បានកើត​ឡើង ខណៈដែល​កងកម្លាំង​ទាំង​ខាង​ណា​តូ និង​រុស្ស៊ី​បាន​ប្រមូល​ផ្តុំគ្នា​ទ្រង់ទ្រាយ​ធំ​ក្នុង​បណ្តា​រដ្ឋ​នៅ​តំបន់​បាល់​ទិ​ក (Baltic) ចំពេល​ដែលមាន​ការបា​រ​ម្ភ​ថា​ជម្លោះ​ជាស​កល​អាច​នឹង​អង្រួន​សេ្ថ​រ​ភាព​ពិភពលោក​ទាំងមូល​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​វេ​ប​សាយ DailyStar ដែល​និយម​ចេញ​ព័ត៌មាន​ផ្តាច់មុខ​មុនគេ​នៅ​អង់គ្លេស​។ 

​    ​សម្ព័ន្ធមិត្ត​លោកខាងលិច (​ណា​តូ​) បាន​បញ្ជូនទាហាន​និង​អាវុធ​ទៅកាន់​តំបន់​នេះ រីឯ​រុស្ស៊ី​ក៏​កំពុង​បង្កើន​កម្លាំងយោធា​របស់​ខ្លួន​ដែរ ក្នុងនោះ​មាន​ទាំង​ការបញ្ជូន​ជើង​ទម្រ​បាញ់​កាំជ្រួច​នុយក្លេអ៊ែរ​មកកាន់​បណ្តោយ​ព្រំដែន​ផងដែរ​។ 

​    ​ការព្រមាន​ដែល​ចេញ​ដោយ​ក្រុមប្រឹក្សា​ផ្តល់​គំនិត​យោបល់ Atlantic Council នេះ​ធ្វើឡើង​ក្នុង​របាយការណ៍​មួយ​ចុះហត្ថលេខា​ដោយ​មេបញ្ជាការ​អង់គ្លេស លោក Sir Richard Shirreff និង លោក Maciej Olex-Szczytowski អតីត​ទីប្រឹក្សា​ពិសេស​របស់​រដ្ឋមន្ត្រីការបរទេស​ប៉ូឡូញ​។ 

​    ​អ្នក​ទាំងពីរ​និយាយថា "​លោកខាងលិច​យល់ច្រឡំ​ស្មានតែ​រុស្ស៊ី​នឹង​គោរព​ច្បាប់ បើទោះបីជា​យើង​គ្មាន​បំណង​បង្កើន​កម្លាំង​ក៏ដោយ​"​។ 

​    ​ឯកសារ​នេះ​បាន​រ៉ាយរ៉ាប់​លម្អិត​ពី​របៀប​ដែល​រុស្ស៊ី​អាច​ប្រកាសសង្គ្រាម "​គ្រប់​វិនាទី​" ហើយ​ណា​តូ​នឹង​មិនអាច​បញ្ឈប់​ពួកគេ​បានទេ មុនពេល​កម្លាំងយោធា​រុស្ស៊ី​ទម្លុះ​ផែនការ​ពារ​រួម​របស់​បណ្តា​រដ្ឋ​នៅ​តំបន់​បាល់​ទិ​ក ដូច​ជាលី​ទុយ​អា​នី និង​ឡេ​តូ​នី ដោយ​កាត់​យក​ប្រទេស​ពីរ​នេះ​ភ្លាមៗ​ពី​សម្ព័ន្ធមិត្ត​លោកខាងលិច​។ 

​    ​ការ​ចល័ត​ទ័ព​រុស្ស៊ី​យ៉ាង​ឆាប់រហ័ស​អាចមាន​ផលប៉ះពាល់​ដ៏​ហិនហោច​សម្រាប់​ប៉ូឡូញ​ភាគ​ខាងកើត ហើយ​វា​ជា​ផល​លំបាក​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សម្ព័ន្ធមិត្ត​លោកខាងលិច​"​។ 

​    ​រុស្ស៊ី​មកទល់ពេលនេះ​បានធ្វើ​សមយុទ្ធ​ជាច្រើនលើក​ច្រើនសា ជាមួយនឹង​ការ​ចល័ត​ទ័ព​យ៉ាងច្រើន​មក​តាម​ខ្សែត្រៀម​ជួរមុខ​។ 

​    ​គេ​សង្ស័យថា​ការបញ្ជូន​ទ័ព​ច្រើន​របៀបនេះ​អាច​ទុក​សម្រាប់​ជម្លោះ​ពិតប្រាកដ​មួយ ដែល​នឹង​អនុញ្ញាតឱ្យ​កម្លាំង​របស់​រុស្ស៊ី​ធ្វើសង្គ្រាម​ក្នុង​ល្បឿន​ដ៏​លឿន ដែល​ណា​តូ​មិនអាច​ទប់ទល់​ជាប់​នោះទេ​។ 

​    ​របាយការណ៍​ខាងលើ​បាន​លើកឡើងថា "​ករណី​ប្រែក្លាយ​ការធ្វើ​សមយុទ្ធ​ទៅជា​ប្រតិបត្តិការ​សឹក​ប្រឆាំងនឹង​រដ្ឋបាល់​ទិ​កមួយ​ឬ​ច្រើន នឹង​ប្រាប់​សញ្ញា​ព្រមាន​ទុក​មុន​តិចតួច ឬ​គ្មាន​តែម្តង​សម្រាប់​ណា​តូ​"​។ 

​    ​របាយការណ៍​ដែលមាន​ឈ្មោះថា Arming for Deterrence បាន​អំពាវនាវ​ឱ្យ​ប៉ូឡូញ​បង្កើន​កម្លាំង​ការពារ​ក្នុង​បំណង​ជួយ​ទប់ស្កាត់​ការ​លុកលុយ​របស់​រុស្ស៊ី​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Daily Star

អ្នកនឹងចូលចិត្ត

មតិយោបល់