adverise with khmeread 3

រថយន្តបើកវ៉ាពីមុខ ជ្រុលបុកម៉ូតូរបួសបាក់ជើងទាំង ២

     ភ្នំពេញ ៖ បុរស​ម្នាក់​បានរ​ងរ​បួស​បាក់ជើង​ទាំង​២ បន្ទាប់ពី​រថយន្ត LEXUS RX 330 បើក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​ដែល​នៅខាងមុខ​ជ្រុល​ទៅបុក​ម៉ូតូ​ទាំង​កម្រោល​ដែល​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង​៣០ នាទី យប់​ថ្ងៃទី ៣១ ធ្នូ​ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ផ្សារ​កំបូល ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។​
    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស៊ុម ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៩​ឆាំ្ន ស្នាក់នៅ ភូមិ​តា​អិន សង្កាត់​ស្នោរ ខណ្ឌ​ពោធិ​សែន​ជ័យ របួស​បាក់ជើង​ទាំងពីរ​។​
    ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ បុរសរងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​២០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CK -4194 ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​លិចទៅ​កើត ។​
    ខណៈ​ជិះ​ជិត​មកដល់​កន្លែងកើតហេតុ ក៏មាន​រថយន្ត​ម៉ាក​LEXUS RX330 ពណ៌​ស្ករ​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន បាន​បន្ថែម​ល្បឿន​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​ដែល​នៅខាងមុខ ហើយ​បាន​ជ្រុល​ចង្កូត​ចូលទៅ​ផ្លូវ​របស់​ម៉ូតូ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដែល​ជិះ​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង​របួស​បាក់ជើង​ទាំង​២ ។​
    ចំណែ​ក​ម៉ូតូ​និង​រថយន្ត​ខូចខាត​យ៉ាងដំណំ ។​ដោយ​ឃើញ​សភាព​ជនរងគ្រោះ​ធ្ងន់ធ្ងរ អ្នកបើកបរ​រថយន្ត បង្ក​បាន​រត់ចោល​រថយន្ត​នៅ​កន្លែងកើតហេតុ​។​
     ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​បងប្អូន​ដឹក​តាម​រថយន្ត​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង ។​ចំណែក​រថយន្ត បង្ក​និង​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​ប៉ូលិស​ជំនាញ​មក​វាស់វែង​យកទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរ​ខណ្ឌ​ដើម្បី​រង់ចាំ​ការដោះស្រាយ​៕​

adverise with khmeread

មតិយោបល់