adverise with khmeread Bbf75083 4649 425a 8362 b338cdddb3d1

ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ដួល​រថយន្ត​បើក​មកពី​ក្រោយ​កិន​ស្លាប់​ម្នាក់​

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ​២​គ្រឿង​បុក​គ្នា ដួល​លើ​ថ្នល់ ហើយ​ពេលនោះ​មាន​បុរស​ម្នាក់​ជា​អ្នករត់ម៉ូតូឌុប ត្រូវ​រថយន្ត​កូរ៉េ​មក​កិន​ចំក្បាល​បណ្តាលឱ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ ហើយ​រថយន្ត​បង្ក​រត់គេច​បាត់។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​ព្រឹ​ក្ងៃ​ទី​២៤​ កក្កដា ​ឆ្នាំ​២០១៦​នៅលើ​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្ក​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    សាក្សី​បានឱ្យដឹងថា ដំបូង​ម្ចាស់​ម៉ូតូ​បង្ក​រត់​ទុក​ម៉ូតូ​នៅ​កន្លែង​កើ​ហេតុ​បន្ទាប់ពី​បុក​គ្នា​ដួល ហើយ​នៅពេលនោះ​ឃើញ​រថយន្ត​កូរ៉េ​កិន​ស្លាប់រួចម្ចាស់រថយន្តក៏រត់គេចបាត់ទៀត។

    ក្រោយមក​សមត្ថកិច្ច​បា​ន​ចុះ​ធ្វើ​អន្តរាគមន៍​តាម​ជំនាញ។ យ៉ាងណាក៏ដោយ​គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ៕

adverise with khmeread

មតិយោបល់