adverise with khmeread Unnamed %281%29

អគ្គិភ័យ​ឆេះ​ផ្ទះមួយ​ខ្នង​ទាំង​ព្រឹក​នៅ​សង្កាត់​ទន្លេបាសាក់

    ភ្នំពេញ ៖ ផ្ទះមួយ​កន្លែង​ត្រូវ​ភ្លើង​ឆេះ​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្ដោយ​ផ្ទះ​លេខ​៦៣ ផ្លូវ​លេខ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។     

    ប៉ូលិស​និយាយ​ថា ករណី​គ្រោះ​អគ្គិភ័យ​នេះ​គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​បង្ក​ជា​អណ្តាតភ្លើង​ឆេះ​បែបនេះ​តែម្តង។ ភ្លាមៗ​នោះ​ប៉ូលិស​បាន​ជួយ​ធ្វើ​អន្តរាគមន៍​បញ្ជូន​រថ​យន្ត​សង្គ្រោះ​៥​គ្រឿង តែ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​២​គ្រឿង។​

    រហូតមកដល់​ម៉ោង​១០​ និង​៣៩​នាទី​ព្រឹក​ថ្ងៃ​ដដែល ទើប​បាញ់​ពន្លត់ភ្លើង​ទាំងស្រុង តែ​មិន​បណ្ដាល​ឱ្យ​មនុស្ស​ណា​រងរបួស​នោះទេ ប៉ុន្តែ​បាន​បណ្ដាល​ឱ្យខូចខាត​សម្ភារៈ​មួយចំនួនធំ​៕​

adverise with khmeread

មតិយោបល់