adverise with khmeread 1

Wayne Rooney បង្ហើប​ប្រាប់​ពី​ទីតាំង​ដែល​លោក Mourinho នឹងដាក់​គាត់​ឱ្យ​លេង​នៅ​រដូវ​កាល​ថ្មី​នេះ​

    ​Jose Mourinho នឹង​ប្រើប្រាស់ Wayne Rooney លេង​ឱ្យចំ​គោលដៅ​ក្នុងនាម​ជា​កីឡាករ​សំខាន់​ពាក់​លេខ ១០ របស់​ក្រុម​បិសាច​ក្រហម Manchester United នា​រដូវ​កាល​ថ្មី​ខាងមុខនេះ​។​

​    ​ប្រធាន​ក្រុម​រូបនេះ​ត្រូវបាន​ផ្តល់ឱកាស​ឱ្យ​លេង​ស្ថិត​ជា​ខ្សែបម្រើ​ការពារ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ចាស់ Louis van Gaal កាលពី​រដូវ​កាល​មុន ជាហេតុ​ធ្វើ​ឱ្យគេ​យល់ថា Rooney អាច​នឹង​លេង​នៅ​តំណែង​ដដែល​នៅ​ថ្ងៃ​អនាគត​។​

​    ​ប៉ុន្តែ Mourinho ជំទាស់​ដាច់ខាត​ចំពោះ​ការដាក់ Rooney លេង​ក្នុង​តំបន់​ខ្សែបម្រើ​ការពារ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Manchester Evening News​។​

​    ​តារាបាល់ទាត់​វ័យ ៣០​ឆ្នាំ​រូបនេះ បាន​បញ្ជាក់ថា​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​បិសាច​ក្រហម​បាន​ពិភាក្សា​ជាមួយ​គាត់​រួចរាល់​ហើយ​អំពី​ការដាក់​គាត់​ឱ្យ​លេង​នៅក្រោម​ខ្សែប្រយុទ្ធ​។​

​    ​គាត់​បាន​និយាយថា "​ខណៈដែល​គាត់ (Mourinho) បាន​និយាយ​ទៅកាន់​សន្និសីទកាសែត គាត់​បាន​និយាយ​មក​ខ្ញុំ​អំពី​តំណែង​លេខ ១០​។ នោះ​គឺជា​អ្វីមួយ​ដែល​ខ្ញុំ​ត្រូវធ្វើ​ឥឡូវនេះ និង​ទទួលយក​តំណែង​ត្រឹមត្រូវ​ឡើងវិញ​ដើម្បី​រក​គ្រាប់​បាល់​។ ខ្ញុំ​មាន​គ្រប់​សមត្ថភាព​ដើម្បី​ស៊ុត​បញ្ចូល​ទី​ហើយ​ខ្ញុំ​មិនមាន​មន្ទិលសង្ស័យ​អ្វី​ឡើយ​ជាមួយ​សមត្ថភាព​រក​គ្រាប់​បាល់​របស់ខ្ញុំ​។ សង្ឃឹមថា​ខ្ញុំ​អាចធ្វើ​បាន​ក្នុង​រដូវ​កាល​នេះ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់