adverise with khmeread 13820587 263540424027078 1923887296 n

បញ្ជូន​ចោរលួច​ម៉ូតូ​ម្នាក់​ទៅ​តុលាការ​

    ភ្នំពេញ ៖ ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់​នឹងត្រូវ​ប៉ូលិស​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃ​ចន្ទ​នេះ​បន្ទាប់ពី​បង្ក្រាបបាន​នៅ​ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង ១១​នៅ ចំណុច​បឹង​ឈូក​ផ្លូវលំ ភូមិ​ទួល​សំពៅ សង្កាត់​គោក​រកា ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនរ​គ្រោះ​ឈ្មោះ ​ណែម ចាន់ស៊ី​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ អ្នក​ដាំ​ឈូក និង​អ្នកលក់ ផ្កាឈូក​ស្នាក់​ផ្ទះ​គ្មាន​លេខ ​ផ្លូវ​បេតុង​ភូមិ​ព្រៃធំ​ សង្កាត់​គោក​រកា ​ខណ្ឌព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ សួន កក្កដា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​សែន​សុខ​១ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានីភ្នំ​ពេញ។​

    សម្ភារៈ​ដកហូត ដែក​សំប៉ែត​០១, ​សោ​ទីប​លេខ​០៨,​ ចំនួន​០១ (​សម្រាប់​កាច់​សោ​ម៉ូតូ) ​និង​ម៉ូតូ ​HONDA C125 ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ 1BU-6406, ០១​គ្រឿង​។​

    ប៉ូលិស​ន្ត​ថា ពេល​ជនរងគ្រោះ ​និង​ប្រ​ព្ធ​ន​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​សំដៅទៅ​បឹង​ឈូក​ស្ថិតនៅ​ភូមិ​ទួល​សំពៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ទៅ​ដាំ​កូន​ឈូក នៅក្នុង​បឹង កន្លែងកើតហេតុ​ខាងលើ​។ ពេលនោះ ជនរងគ្រោះ​បាន​យក​ម៉ូតូ​ទៅ​ទុក នៅលើ​ទំ​នប​ទឹក​ចម្ងាយ​ពី​ចម្ការ​ឈូក​ប្រហែល​១០០​ម៉ែត្រ​ដោយ​ចាក់សោ​ទុក​យ៉ាង​ត្រឹមត្រូវ​ហើយ​បាននាំគ្នា​ដើរ​ចុះទៅ​បឹង​ឈូក​។​

    ពេល​កំពុង​ដាំ​កូន​ឈូក​,​ ស្រាប់តែ​ប្រពន្ធ​ជនរងគ្រោះ​បានឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ហើយក៏​ទូរ​សព្ទ័​ប្រាប់​ជន​ប្តី​ថា​មាន​ចោរលួច​ម៉ូតូ។ ពេលនោះ​ជនរងគ្រោះ​ជា​ប្តី​បាន​យក​ម៉ូតូ មួយ​ផ្សេងទៀត​ជិះ​ដេញ តាម​រហូតដល់​ចំណុច​ចម្ការ​ឈូក​ស្ថិតនៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំង ធ្នង់ ខណ្ឌ​សែន​សុខ ទើប​តាម​ទាន់​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​,​ហើយក៏​នាំមក​ប្រគល់ឱ្យ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​ឃាត់ ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ព្រែក​ព្នៅ ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​នៅ​ថ្ងៃ​ចន្ទ​នេះ ៕

adverise with khmeread

មតិយោបល់