adverise with khmeread Fd5d3170 c090 484d 853b 4e46ff75a771

ស្ងាត់ៗ​បើក​មុង​ប៉ុនប៉ង​រំលោភ​សេព​សន្ធ​វៈ​លើ​កុមារ​រី​អាយុ​១១​ឆ្នាំ​ជាប់​ខ្នោះ​

    កំពង់ចាម ៖ ផឹកស្រា​ស្រវឹង​ចូលក្នុង​មុង​ប៉ុនប៉ង​រំលោភ​សេព​សន្ធ​វៈ​លើ​កុមារ​រី​អាយុ​១១​ឆ្នាំ​ត្រូវបាន​ប៉ូលិស​ចាប់​វ៉ៃខ្នោះ​នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្នៅកើ​ត ឃុំ​ព្រៃ​ចារ ស្រុក​ជើង​ព្រៃ ខេត្តកំពង់ចាម​។

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ស្រុក​ជើងព្រៃ​ បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ឆាន សុផល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ប្រា​ក់លើ ឃុំ​កោះ​ទន្ទឹម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​មុខរបរ​ជា​កម្មករសំណង់​ធ្វើការ​នៅ​ភូមិ ឃុំ កើត​ហេតុ​
​ខាង​លើ ​បាន​ផឹកស្រា​ស្រវឹង​ហើ​យ​បាន​ចូលទៅ​ដេក​លើ​គ្រែ​ក្នុង​មុង​ជាមួយ​ជនរងគ្រោះ​ឈ្មោះ ស​.​ស​.​ព អាយុ​១១​ឆ្នាំ​។

    បន្ទាប់មក​ជនសង្ស័យ​បាន​ឡើ​ង​ឱប​ជនរងគ្រោះ​កំពុង​ដេកលក់​ក្នុងពេលនោះ​ម្តាយ​ជនរងគ្រោះ​ដែល​ដេក​នៅ​លើ​គ្រែ​ជាមួយ​បាន​ឃើញ​ក៏​ស្រែក​ឱ្យ​គេ​ជួយ​។ ពេលនោះ​ជនសង្ស័យ​បាន​ស្ទុះ​រត់​ធ្លាក់​ពី​លើ​គ្រែហើ​យ​រត់គេចខ្លួន​ទៅ​ទិស​ខាងកើត​បាត់​។​

    បន្ទាប់មក​ក៏មាន​បងប្អូន​ជនរងគ្រោះ​ដេញតាម​ចាប់​ជនសង្ស័យ​បាន​ហើ​យ​យកមក​ប្រគល់​ឱ្យសមត្ថកិច្ច​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ជើងព្រៃ​ដើ​ម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់