E97d3838 6994 432a 8b3b 66f1acbe99ae

លួច​ម៉ូតូ​ពី​ខេត្ត​ព្រះសីហនុ​...​មក​លក់​នៅ​ស្ទឹងមានជ័យ​ជាប់​ខ្នោះ​ទាំងពីរ​

    ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខ​ណ្ឌ​មានជ័យ​ដោយមាន​ការអនុញ្ញាត​ពី​លោក តុ​ប ឈុន​ឡុង​ ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ទទួល​ទិញ​ផល​ចោរកម្ម​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ថ្ងៃទី​២៤​ខែកក្កដា ឆ្នាំ២០១៦​ស្ថិ​នៅ​ក្រុមទី​១ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    លោក លី សុខ​ហ៊ី ​នាយរង​ការិយាល័យ​ក្រុងព្រះសីហនុ​បានឱ្យដឹងថា ជនសង្ស័យ​ដែល​បានធ្វើ​សកម្មភាព​កាច់​សោ​លួ​ចក​ម៉ូតូ​ពី​ក្រុងព្រះសីហនុ​យកមក​លក់​នៅ​ភ្នំពេញ​មានឈ្មោះ ទូច ឃេ​ត អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ក្រុងព្រះសីហនុ​បាន​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ​ពណ៌​ខ្មៅ​ សេរី​២០១៥ ​មានស្លាកលេខ 1D-7394​។​

    លួចបាន​ហើយ​យកមក​លក់​ឱ្យ​បុរស​ម្នាក់​ឈ្មោះ យ៉ូ រី ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​កម្មករ​កាប់​ជ្រូក​ស្នាក់​នៅផ្ទះ​លេខ​១៣០ បន្ទប់​ជួល​លេខ F14​ មួយកន្លែង​មាន​ស្រុកកំណើត​នៅ​ភូមិ​ពាម​កោះ​ស្នា ឃុំ​ដី​លើ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយបាន​លក់​ឱ្យ​ក្នុងតម្លៃ​៤៥០​ដុល្លារ​ហើយដោយ​មានកា​រ​ស្រាវជ្រាវ​ទៅ​ទើបបាន​ឈាន​មកដល់​ឃាត​ខ្លួន​អ្នក​ដែល​បានទទួល​ទិញ​នេះ​។​

    ក្រោយពី​បាន​សាកសួរ​ហើយ​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ ​បាន​កសាង​សំណុំរឿង​ប្រគល់​ជនសង្ស័យ​រួមទាំង​ម៉ូតូ​ឱ្យទៅ​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ចាត់ការ​ទៅតា​ម​ផ្លូវច្បាប់​៕

មតិយោបល់