adverise with khmeread 0

​ម្នាក់​ក្នុងចំណោម Mauricio Pochettino និង Diego Simeone អាច​ក្លាយជា​គ្រូបង្វឹក​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​

    ​លោក Mauricio Pochettino និង លោក Diego Simeone កំពុងស្ថិត​នៅក្នុង​ចំណោម​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ដែល​ចង់​ពិភាក្សា​អំពី​តួនាទី​ទំនេរ​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​ខ្លួន ក្រោយពី​ការលាលែង​ពី​តំណែង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​អ្នកចាត់ការ​ចាស់ Gerardo Martino កាលពី​ខែ​មុន​។​

​    ​លោក Armando Perez ប្រធាន​គណៈកម្មាធិការ​បទបញ្ញត្តិ​របស់​សហ​ព័ន្ធ​បាល់ទាត់​អា​ហ្ស​ង់​ទីន (AFA) ក៏មាន​គម្រោង​ពិភាក្សា​ជាមួយ Lionel Messi ផងដែរ​ដើម្បី​រូបគាត់​ប្តូរ​ចិត្ត​ឈប់​ចូលនិវត្តន៍​និង​វិលត្រឡប់​ជម្រើសជាតិ​វិញ​។​

​    ​ការតែងតាំង​គ្រូបង្វឹក​ថ្មី​គឺជា​បញ្ហា​បន្ទាន់​មួយ ខណៈដែល​ការប្រកួត​ជម្រុះ World Cup 2018 ក្នុងជំនួប​ជាមួយ​អ៊ុយ​រូ​ហ្គា​យ និង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​នឹង​មកដល់​នៅ​ដើមខែ​កញ្ញា​ឆ្នាំនេះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់