adverise with khmeread 1

David de Gea ពន្យល់​មូលហេតុ​ដែលថា Mun Utd អាច​ឈ្នះ EPL

    ​ក្រុម​បិសាច​ក្រហម Manchester United ហាក់​ជាប់​ទ្រឹង​តាំងពី​រជ្ជកាល​ដ៏​ជោគជ័យ​របស់ Sir Alex Ferguson បានបញ្ចប់ ប៉ុន្តែ​ការរំពឹង​និង​ការរំភើប​ចិត្តបាន​ងើប​ឡើងវិញ​ម្តងទៀត បន្ទាប់ពី​ការតែងតាំង​លោក Jose Mourinho​។​

​    ​កីឡាករ Eric Bailly, Henrikh Mkhitaryan និង Zlatan Ibrahimovic គឺជា​ការចូលរួម​ដ៏​មាន​សក្តានុពល​ជាស្រេច​ក្នុង​ក្រុម​បិសាច​ក្រហម ខណៈដែល​តារា​ឆ្នើម​របស់​សេះបង្កង់ Juventus កីឡាករ Paul Pogba ក៏​រំពឹង​ចុះ​កិច្ចព្រមព្រៀង​កំណត់ត្រា​ពិភពលោក​ឆាប់ៗ​ផងដែរ​។​

​    ​De Gea បានបង្ហាញ​ពី​ក្តីរំភើប​បំផុត​ចំពោះ​ការមកដល់​របស់​កីឡាករ​ចំណូល​ថ្មី និង​យល់ឃើញថា Mourinho នឹង​អាចដឹកនាំ​ពួកគេ​ទៅកាន់​ភាពរុងរឿង​ក្នុង​រដូវ​កាល​នេះ​។​

​    ​ដោយមាន​ការ​ចោទសួរ​ថា​តើ​បិសាច​ក្រហម​នឹងមាន​សម្ថ​ភាព​ដណ្តើមយក​ពានរង្វាន់​លី​ក​កំពូល​អង់គ្លេស Premier League នៅ​រដូវ​កាល​នេះ​ឬក៏​អត់​នោះ De Gea បាន​និយាយថា "​ពិតណាស់​! ពិតណាស់​។ ខ្ញុំ​គិតថា​យើង​បាន​ចុះហត្ថលេខា​ជាមួយ​កីឡាករ​កំពូលៗ ដែល​ពិតជា​កីឡាករ​ល្អ​។ យើង​គឺជា Manchester United ហើយ​យើង​ចង់​ប្រយុទ្ធ​ដើម្បី​អ្វីៗ​គ្រប់យ៉ាង​។ ខ្ញុំ​មាន​អារម្មណ៍​ដូចនេះ​សម្រាប់​ប្រិយមិត្ត សម្រាប់​ក្លឹប និង​សម្រាប់​កីឡាករ ថា​នឹងមាន​អ្វីមួយ​គួរឱ្យ​រំភើប​នឹង​មកដល់​។ អ្នកមាន​អារម្មណ៍​ដូចជា រជ្ជកាល​ថ្មី​បានមក​ដល់​។ ខ្ញុំ​គិតថា ក្លឹប​ពិតជា​ខ្លាំង​ក្នុងពេល​បច្ចុប្បន្ននេះ​។ កីឡាករ​យើង​ចង់​ឈ្នះ​អ្វីៗ​គ្រប់យ៉ាង និង​មាន​ក្តីសង្ឃឹម​មោះមុត​ថា​យើង​នឹង​អាចធ្វើ​វា​បាន​"៕

adverise with khmeread
ប្រភព៖ Dailystar

មតិយោបល់