adverise with khmeread 1

​កាំភ្លើង​ធំ​ក្អួត​ឈាម​ក្រោយ Napoli យល់ព្រម​លក់ Higuain ឱ្យទៅ​គូប្រជែង​លី​ក​អ៊ីតាលី​របស់ខ្លួន Juventus

    ​Gonzalo Higuain បានបញ្ចប់​ការពិនិត្យ​សុខភាព​ជាមួយ​ក្លឹប​សេះបង្កង់ Juventus នៅក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ហើយ​គាត់​នឹង​ចុះហត្ថលេខា​សម្រាប់​ម្ចាស់​ជើងឯក​លី​ក​អ៊ីតាលី Serie A នៅក្នុង​កិច្ចព្រមព្រៀង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​តម្លៃ ៩៤​លាន​អឺរ៉ូ (១០៥​លាន​ដុល្លារ​) ។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​នឹង​ចុះ​កិច្ចព្រមព្រៀង​រយៈពេល ៤​ឆ្នាំ ដែល​មើល​ទៅនឹង​ធ្វើឱ្យ​ការក្តោបក្តាប់​លី​ក​អ៊ីតាលី Serie A របស់​សេះបង្កង់​កាន់​តែមាន​ឥទ្ធិពល បន្ទាប់ពី​ឆក់​បាន​កីឡាករ​ក្បាលម៉ាស៊ីន​ស៊ុត​របស់ Napoli រូបនេះ​។​

​    ​Higuain បានសម្រេច​គ្រាប់​បាល់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ចំនួន ៣៦​គ្រាប់​ក្នុង​លី​កនា​រដូវ​កាល ២០១៥/១៦ ដែល​នេះ​ជាការ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​បំផុត​នៅក្នុង​លី​ក​កំពូល​របស់​អ៊ីតាលី​មួយ​នេះ​។​

​    ​Liverpool, Arsenal និង Atletico Madrid សុទ្ធតែ​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ទៅលើ​តារាបាល់ទាត់​វ័យ ២៨​ឆ្នាំ​រូបនេះ ប៉ុន្តែ​ពួកគេ​បាន​ត្រឹម​ឈរ​លេបទឹកមាត់​ប៉ុណ្ណោះ​ក្រោយ Napoli បាន​បង្កើន​តម្លៃ និង​ប្រាប់​ទៅកាន់​ក្លឹប​ធំៗ​ទាំងនេះ​ថា ពួកគេ​ត្រូវ​ចំណាយ ៩៤​លាន​អឺរ៉ូ​ប្រសិនបើ​ចង់បាន​គាត់​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់