adverise with khmeread 1

Mourinho ធ្វើឱ្យ​ប្រិយមិត្ត Chelsea ម្នាក់​តូចចិត្ត​ចង់​ស្រក់​ទឹកភ្នែក​នៅ​ចិន​

    ​វីដេអូ​ពី​ដំណើរ​ទស្សនកិច្ច​របស់ Jose Mourinho ជាមួយនឹង​ក្រុម​ថ្មី​របស់ខ្លួន​នៅ​ប្រទេស​ចិន បានបង្ហាញ​ពី​ទិដ្ឋភាព​ហ្វូង​ប្រិយមិត្ត​ក្រុម​បិសាច​ក្រហម Manchester United ជាច្រើន​បាននាំគ្នា​ប្រជ្រៀត​សុំ​ហត្ថលេខា​របស់គាត់​នៅលើ​អាវ​របស់​ពួកគេ​។​

​    ​ប៉ុន្តែ​នៅ​កណ្តាល​ហ្វូង​អ្នកគាំទ្រ​ទាំងនេះ មាន​ប្រិយមិត្ត​តោ​ខៀវ Chelsea ចិត្ត​ស្លុយ​ម្នាក់​បាន​យក​ឱកាស​ដ៏​ល្អ​មួយ​នេះ​ដើម្បីឱ្យ​អ្នកចាត់ការ​ទូទៅ​រហស្ស​នាម Special One ចុះហត្ថលេខា​នៅលើ​អាវ​ពណ៌​ខៀវ​របស់គាត់​។​

​    ​Mourinho ដែល​បាន​ញញឹម​មើលទៅ​ហាក់ដូចជា​មិន​សប្បាយចិត្ត និង​គ្រវីក្បាល បាន​បដិសេធ​ដោយ​គ្មាន​ការស្ទាក់ស្ទើរ និង​បានធ្វើឱ្យ​ប្រិយមិត្ត​តោ​ខៀវ​រូប​នោះបាន​ត្រឹម​លើក​អាវ​របស់ខ្លួន​លេង​ស្ទើរក្អួតឈាម​តែប៉ុណ្ណោះ​៕

 

adverise with khmeread
ប្រភព៖ Dailystar

មតិយោបល់