adverise with khmeread Kuwait record tempurature

ខណៈ​តំបន់​អាស៊ី​ភាគច្រើន​ជួប​ភ្លៀង​ខ្លាំង​និង​ព្យុះ នៅ​កូ​វ៉ែត​ក្តៅ​ដល់ ៥៤ អង្សា​

    ​កាលពី​ថ្ងៃ​ពុធ​សីតុណ្ហភាព​នៅ​ប្រទេស​កូ​វ៉ែត​បាន​រហូតដល់ ៥៤ អង្សា​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​នេះ​។​

​    ​វា​គឺជា​សីតុណ្ហភាព​ក្ដៅ​បំផុត​មិន​ធ្លាប់មាន​និង​បាន​បំបែក​កំណត់ត្រា​នៅ​មជ្ឈិមបូព៌ា​។​

​    ​ស្ថានីយឧតុនិយម​ក្នុង​ទីក្រុង Mitribah បាន​វាស់​សីតុណ្ហភាព​នេះ​កាលពី​សប្ដាហ៍​មុន​នៅ​មជ្ឈិមបូព៌ា​។ ចំពោះ​សី​តុ​ណ្ហា​ភាព ប្រទេសជិតខាង​អ៊ឺ​រ៉ា​ក់នៅ​ថ្ងៃ​ពុធ​ដដែល​បាន​កើន​ដល់ ៥៣,៩ អង្សា​ក្នុង​ទីក្រុង​បុរាណ Basra ផងដែរ​។​

​    ​ប្រសិនបើ​ដូច​ការផ្ទៀងផ្ទាត់​របស់​អង្គការ​ឧតុនិយម​ពិភពលោក WMO ពួកគេ​ថា​នឹងមាន​សី​តុ​ណ្ហា​ភាព​ក្ដៅ​បំផុត​នៅលើ​ផែនដី​ចំនួន​ពីរ​ទៀត​នឹង​កើតឡើង​។​

​    ​រហូតមកដល់​ពេលនេះ​កំណត់ត្រា​កម្ដៅ​ដែល​ខ្ពស់ជាង​គឺ ៥៦,៧ អង្សា នៅ​ជ្រលង​មរណៈ រដ្ឋ​កាលីហ្វ័រ​ញ៉ា ឆ្នាំ ១៩១៣​។ ប៉ុន្ដែ​អ្នក​ឧតុនិយម​ជាច្រើន​មានការ​សង្ស័យ​លើ​កំណត់ត្រា​នោះ ដោយសារ​ឧបករណ៍​នៅ​សម័យ​នោះ​អាចមាន​បញ្ហា​វាស់​មិនសូវ​សុ​ក្រិត​ដូច​ឧបករណ៍​សម័យ​ទំនើប​៕

ប្រភព៖ Independent

adverise with khmeread

មតិយោបល់