adverise with khmeread 3686c97300000578 3703930 image a 32 1469284232453

អតីត​អ្នកចាត់ការ​បិសាច​ក្រហម​ទទួល​តំណែង​ភ្លាមៗ​នៅ Sunderland បន្ទាប់ពី Sam Allardyce ទៅ​ដឹកនាំ​អង់គ្លេស​

    ​David Moyes បាន​យល់ព្រម​ទទួលយក​តំណែង​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​ឆ្មា​ខ្មៅ Sunderland នៅលើ​កិច្ចព្រមព្រៀង​រយៈពេល​បួន​ឆ្នាំ​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ស្កុ​តឡែ​ន​រូបនេះ​បាន​ចូលខ្លួន​មក​ជំនួស​តំណែង​របស់ Sam Allardyce បន្ទាប់ពី​គាត់​ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​។​

​    ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​រូបនេះ​បាន​សម្រាក​ពី​អាជីព​របស់ខ្លួន​អស់​មួយរយៈ​ធំ ចាប់តាំងពី​ការបណ្តេញចេញ​ដោយ​ក្លឹប Real Sociedad កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ហើយ Sunderland បាន​ប្រញាប់ប្រញាល់​ទទួលស្គាល់​គាត់​ជា​អ្នក​ស្នង​តំណែង​របស់ Allardyce ភ្លាមៗ ពេល​ដឹង​ដំណឹង​ថា ពួកគេ​បាត់បង់​អ្នកចាត់ការ​រ​បស់​ខ្លួន​ទៅ​ក្រុម​តោ​កំណាច​អង់គ្លេស​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់