adverise with khmeread 324e9fcb00000578 0 image a 93 1469306127806

Schweinsteiger ត្រៀម​វេច​បង្វិច​ចាក​ចេញពី​ទ្រនំ​បិសាច​ក្រហម​

    ​Bastian Schweinsteiger ត្រូវគេ​រំពឹងថា​នឹង​ជា​កីឡាករ​ដែល​ត្រូវ​ជម្រុះ​ចេញ​ដោយ​លោក Jose Mourinho នៅ​ទឹកដី Old Trafford ខណៈដែល​អ្នក​ចាត់​ក្រុម​បិសាច​ក្រហម Manchester United ត្រៀម​កាត់បន្ថយ​សមាជិក​ក្រុម​របស់គាត់​។​

​    ​បន្ទាប់ពី​ចុះហត្ថលេខា​នាំយក Zlatan Ibrahimovic, Eric Bailly និង Henrikh Mkhitaryan មកកាន់​ក្លឹប​រួចមក លោក Mourinho ចង់​បញ្ចប់​ការចំណាយ​នៅ​ទីផ្សារ​ដោះដូរ​រដូវក្តៅរ​បស់​គាត់​ជាមួយនឹង​ការ​ជះ​លុយ​ដ៏​សម្បើម​ចំនួន ១០០​លាន​ផោន (​ជាង​១៣១​លាន​ដុល្លារ​) ទៅលើ​ខ្សែបម្រើ Paul Pogba របស់ Juventus មុនពេល​ការប្រកួត Community Shield នឹង​ឈាន​មកដល់​ក្នុង​រយៈពេល​កន្លះ​ខែ​ទៀត​។​

​    ​ការធ្វើដំណើរ​មកដល់​របស់ Pogba នឹងធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម​លើស​ចំណុះ​ក្នុង​តំបន់​បម្រើ​កណ្តាល ហើយ Schweinsteiger គឺ​បាន​ក្លាយជា​គោលដៅ​ចាកចេញ​មុនគេ បន្ទាប់ពី​ចាញ់​ប្រៀប​ឆ្ងាយ​បើ​ធៀប​នឹង​កីឡាករ Morgan Schneiderlin, Michael Carrick, Ander Herrera និង Marouane Fellaini​។ 

​    ​ក្រៅពី Schweinsteiger កីឡាករ Juan Mata និង Memphis Depay ក៏​ប្រឈម​ចាក​ចេញពី​បិសាច​ក្រហម​ដែរ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់