adverise with khmeread 2016 07 24 15.56.59

មាន​សង្គ្រាម​ជប់លៀង​មិនបាន​? ប្រជាជន​ស៊ី​រី​នាំគ្នា​សប្បាយ​មួយ​អស់ដៃ​នៅ​មាត់​ឆ្នេរ​កៀក​តំបន់​ប្រយុទ្ធ​បង្ហូរឈាម​

    ​មនុស្ស​វ័យក្មេង​ជាច្រើន​បានធ្វើ​ពិធីជប់លៀង​ច្រៀង​សប្បាយ​នៅ​ល្ងាច​ថ្ងៃ​លិច​ដ៏​ស្រទន់​កាលពី​ថ្ងៃ​ពុធ ដែល​នេះ​មិនមែនជា​ប្រភេទ​ទិដ្ឋភាព​គេ​រំពឹង​ឃើញ​ក្នុងប្រទេស​ស៊ី​រី​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម​នោះទេ​។ 

​    ​ប៉ុន្តែ​ហ្វូងមនុស្ស​ទាំងនោះ​បាននាំគ្នា​រាំ​លើ​ឆ្នេរ​ខ្សាច់​យ៉ាង​សប្បាយ​នៅ​ទីក្រុង Latakia​។ បុរស​ដោះអាវ និង​នារីៗ​ក្នុង​ឈុត​ចម្រុះ​ពណ៌​បាននាំគ្នា​ពពាក់ពពូន​នៅលើ​ខ្សាច់ Wadi Qandeel​។ 

​    ​ក្រុមមនុស្ស​វ័យក្មេង​ទាំងនេះ​ត្រូវគេ​ឃើញ​ជក់បារី ផឹកស្រា រាំច្រៀង​សប្បាយ​ហ៊ឺហា អម​ជាមួយ​ភ្លើង​ហ្វា​ឌី​ស្កូ​ដ៏​ពិ​រោះ​រណ្តំ​។ អ្នកខ្លះ​ហែល​ទឹក និង​អ្នកខ្លះ​អាំង​ថ្ងៃ​។ 

​    ​ពី​កន្លែង​កម្សាន្ត​នេះ​ទៅ​ទីក្រុង​ដែល​កំពុង​ប្រយុទ្ធ​គ្នា​ក្តៅគគុក Aleppo គឺមាន​ចម្ងាយ ១៦០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​រដ្ឋាភិបាល​ស៊ី​រី​ទើបតែ​ទម្លាក់​គ្រាប់បែក​នៅ​ទីក្រុង​ពីរ​ក្បែរ​នេះ ដោយ​សម្លាប់​មនុស្ស ១៥ នាក់​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់