adverise with khmeread 13820668 1018395774942004 1754785999 n

រថភ្លើងបើកបុក​រថយន្ត​ CRV ​ប៉ើងត្រឡប់ជាច្រើនជុំ

    ព្រះសីហនុ ៖ ​រថយន្ត​ CRV ​មួយគ្រឿង​បើក​ឆ្លងផ្លូវ​ដែក​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវបានរថភ្លើង​បើក​បុកប៉ើង​ជាច្រើន​ត្រឡប់បណ្ដាលឱ្យ​របួស​មនុស្ស​ប្រុស​២​នាក់​។ 

    ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ​បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃទី​២៤ ​កក្កដា ​នៅ​ចំនុច​ផ្លូវដែក​ផ្លូវ​ចូល​រោងចក្រ​ទឹកកក​ស្ថិតនៅ​ភូមិ​រំដួល​ជើងភ្នំ​សង្កាត់​លេខ​១​ក្រុង​-ខេត្ត​ព្រះសីហនុ​។​

    ក្រោយ​កើតហេតុ​រថភ្លើង​មិនបាន​ឈប់​នោះទេ​ពោលគឺ​បាន​បន្ត​បើកចូលទៅ​ស្ថានីយ​នៅ​ក្រុងព្រះសីហនុ​បាត់ស្រមោល​។ ​ដោយឡែក​ជនរងគ្រោះ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​សេ​តេ​៕​

adverise with khmeread

មតិយោបល់