adverise with khmeread 75c02217 4a3a 485c 9bfc 459fb0c2dee3

បង្ក្រាប​គ្រឿ​ញៀន​នៅ​ចង្កេះភ្នំ​រត់​អស់​...​ចាប់បាន​អ្នក​ទៅ​ទិញ​ថ្នាំ​២​នាក់​

    ព្រះសីហនុ​ ៖ បន្ទាប់ពី​បាន​ធ្វើ​ការ​ស៊ើ​ប​អង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ចែកចាយ​គ្រឿងញៀន នៅ​យប់​ថ្ងៃទី​២៣ ​កក្កដា ​ឆ្នាំ​២០១៦ ​កម្លាំង​ប៉ូលិស​ជំនាញ​បានចេញ ប្រតិបត្តិ​ការបង្ក្រាប នៅ​ចំណុច​ចង្កេះភ្នំ ក្នុង​ឃុំ​ឃើ​ង​គោ ស្រុក​ព្រៃនប់។​

    ប៉ូលិស​និយាយថា ក្នុង​កិច្ចប្រតិបត្តិការ​នោះ ដោយ​ភូមិសាស្ត្រ​មិន​អំណោយផល ក្នុងព្រៃ​បាន​ធ្វើ​ឱ្យ​ជនសង្ស័យ​ដឹងខ្លួន​បាន​បំផ្លាញ​វត្ថុតាង​ចោល ហើយ​រត់គេចខ្លួន​។ ​នៅ​កន្លែង​កើ​ត​ហេតុ កម្លាំង​ជំនាញ​ដកហូត​បាន​វត្ថុតាង​រួមមាន ជញ្ជីង​ថ្លឹង​គ្រឿងញៀន១គ្រឿង​,​ កាំ​ភ្លើ​ង​កែឆ្នៃ​១​ដើ​ម និង​ប្រដាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន។​

    ប៉ូលិស​បន្តថា ប៉ុន្តែ​ពេល​កម្លាំង​ជំនាញ​ចេញពី​កន្លែង​កើ​ត ស្រាប់តែ​ប្រទះ​ឃើ​ញ​យុវជន២​នាក់ កំពុង​ជិះ​ម៉ូតូ​ចូលទៅ​តំប់​នោះ ១-​ឈ្មោះ យើ សាំ ភេទ​ប្រុស ឆ្នាំ​កំ​ណើត ​១៩៩១ និង​2-​ឈ្មោះ យើ​ត ម៉ាន ភេទ​ប្រុស ឆ្នាំ​កំ​ណើត ​១៩៨៦​ មាន​ទីលំនៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់​។​

    ក្រោយពី​ធ្វើ​ការសាកសួរ​ទើ​ប​ដឹងថា ពួកគេ​ទៅ​ទិញ​ថ្នាំញៀន​ជក់​នៅ​ចង្កេះភ្នំ កន្លែង​ដែល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​នោះ  យើ​យ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ដើ​ម្បី​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់