adverise with khmeread 13abe33f f2de 455b a6a4 9c65fde9f2bb

ឃាត់​ជនល្មើស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​១៣​នាក់​នៅ​កំពង់ធំ​

    កំពង់ធំ ៖ កម្លាំង​ប៉ូលិស​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តកំពង់ធំ​បាន​ឃាត់​ជនសង្ស័យ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១៣​នាក់​ក្នុងភូមិ​សាស្ដ្រ​ក្រុង​ស្ទឹងសែន កាលពី​យប់​វេលា​ម៉ោង​៩ និង​១៥​នាទី​ថ្ងៃទី ២៣​ខែកក្កដា ឆ្នាំ​២០១៦​។​

    ប៉ូលិស​បានឱ្យដឹងថា ប៉ូលិស​ក្រុង​ស្ទឹងសែន​បាន​ចុះ​ប្រតិបត្តិ​ការចាប់​ជនសង្ស័យ​បាន​ចំនួន​១៣​នាក់​តាម​បញ្ជា​របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចុះ​ចាប់​ជន​ទាំងនេះ​នៅ​ចំណុចបន្ទប់​ជួលរបស់លោក សយ សុផាត ស្ថិតនៅ​ក្នុងភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន។​

    ប៉ូលិស​បន្តថា មុននឹង​ឈានដល់​ការចុះ​ចាប់​នេះ​គឺ​ប៉ូលិស​ទទួលបាន​ព័​ត៌​មាន​សម្ងាត់​ថា​ទីតាំង​ធ្លាប់មាន​ក្មេងស្ទាវ​ជួញដូរ​ និង​ប្រើប្រាស់​សារធាតុ​ញៀន​ជា​ក្រុមៗ រហូត​ចាប់បាន​ជនសង្ស័យ​ទាំងនេះ​ជាច្រើន​ទីតាំង​ចំនួន​១៣​នាក់​។​

    ប៉ូលិស​បន្តទៀតថា មេក្លោង​អ្នកលក់​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​ឈ្មោះ លី សីហា ភេទ​ប្រុស អាយុ៣២​ឆ្នាំ រស់នៅ​ភូមិ​ស្គុន ឃុំសុ​ទិ​ព្ធ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម និង​ដៃគូ​ឈ្មោះ គឹម ប្រុស​តូច ទាំង​២​នាក់​ បាន​លក់​ចែកចាយ​ឱ្យ​ពួក​អ្នកប្រើប្រាស់​ទី១-ឈ្មោះ សោ ភ័ក្ត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ, ​ទី​២-ឈ្មោះ មិច ពិសា ភេទ​ប្រុស អាយុ២០​ឆ្នាំ, ទី​៣-ឈ្មោះ ហៀ​ង ធានា ភេទ​ប្រុស អាយុ១៦​ឆ្នាំ​,​ទី​៤-ឈ្មោះ លឹម គឹមអេង ភេទ​ប្រុស អាយុ១៧​ឆ្នាំ​, ទី​៥-ឈ្មោះ លី គិ​ម​សាយ ភេទ​ប្រុស អាយុ២៣​ឆ្នាំ, ទី​៦-ឈ្មោះ ឃាង វ៉ាន់​សាក់ ភេទ​ប្រុស អាយុ១៦​ឆ្នាំ​,​ ទី​៧-ឈ្មោះ យន់ ប៊ុន​ឡេង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​, ទី​៨-ឈ្មោះ ជូន ស៊ី ណាត ភេទ​ប្រុស អាយុ២៣​ឆ្នាំ​, ​ទី​៩-ឈ្មោះ សៅ រត​នះ ភេទ​ប្រុស អាយុ១៩​ឆ្នាំ​, ទី​១០-ឈ្មោះ អ៊ុន រដ្ឋា ភេទ​ប្រុស អាយុ២៥​ឆ្នាំ​,​ ទី​១១-ឈ្មោះ ម៉ាន់​ស៊ី ថា ភេទ​ប្រុស អាយុ២២​ឆ្នាំ​,​ទី​១២-ឈ្មោះ ទុយ ខេ​ម ភេទ​ប្រុស អាយុ២៤​ឆ្នាំ​ទាំងអស់គ្នា រស់នៅ​បច្ចុប្បន្ន​ក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

    ក្រោយពី​សមត្ថកិច្ច​ចាប់ខ្លួន​អ្នក​ទាំងអស់​ត្រូវបាន​ប​ញ្ជូ​ន​មក​ស្នងការ​ប៉ូលិស​ខេត្តកំពង់ធំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​តាម​និ​តី​វិធី​៕

adverise with khmeread

មតិយោបល់