adverise with khmeread 2

បុរសកូរ៉េស្រវឹងបើករថយន្តបុករនាំងដែកចែកទ្រូងផ្លូវបាក់មួយផ្ទាំង

   ភ្នំពេញ ៖ បុរស​ជនជាតិ​កូរ៉េ​២​នាក់​ស្រវឹង​ជោកជាំ​បាន​បើករថយន្ត​ម៉ាក​នីសា​ន់​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​បណ្តាល​ឲ្យ​រង​ការខូចខាត​អស់​ចំនួន​មួយ​ផ្ទាំង​។​
    គ្រោះថ្នាក់​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥ នៅមុខ​ក្រសួងការពារជាតិ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី  ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​នីសា​ន់​មួយគ្រឿង  ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2V- 3218 បើកបរ​ដោយ​បុរស​ជនជាតិ​កូរ៉េ​២ នាក់​ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​សហ​ពន្ធ​រុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​
    ខណ​:​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រង​ការខូចខាត​អស់​ចំនួន​មួយ​ផ្ទាំង  ហើយ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ចំហៀង​ខាងស្តាំ​។​
    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ឃាត់​ទាំង​ម្ចាស់​រថយន្ត  និង​សហការ​ជាមួយ​ជុំនាញ​ស្ទួ​ច​យកទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​ពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់