adverise with khmeread Robin5 600x400

រូបភាព​គួរឱ្យ​ស្រឡាញ់​នេះ​បង្ហាញ​ប្តី​ជួយ​ប្រពន្ធ​សម្រាលកូន​ភ្លោះ​ក្នុង​អាងទឹក​

    ​អ្នក​ថតរូប​មកពីរ​ដ្ឋ​កាលីហ្វ័រ​ញ៉ា​ត្រូវបាន​គេ​ជួល​មក​ថត​សកម្មភាព​ផ្ដល់កំណើត​នៅផ្ទះ​មួយ​។​

​    ​ឪពុកម្ដាយ ដែល​ធ្លាប់មាន​បទពិសោធន៍​ផ្ដល់កំណើត​ជាមួយនឹង​កូន​ដំបូង​របស់ខ្លួន​ក្នុង​អាងទឹក​ម្តង​រួចមកហើយ​នោះ បានសម្រេច​ចងក្រង​ជា​ឯកសារ​អំពី​ការផ្ដល់​កំណើត​កូន​បន្ទាប់​របស់​ពួកគេ ហើយ​លើក​នេះ​ពួកគេ​ទទួលបាន​កូនភ្លោះ ហើយ​អ្វីដែល​រឹតតែ​ពិសេស​ជាងនេះទៅទៀត​នោះ​គឺ​អ្នក​ទាំងពីរ​ទទួលបាន​កូនភ្លោះ​ភេទ​ប្រុស​និង​ស្រី​។​

​    ​នេះ​មិន​ត្រឹមតែ​ជា​កូនភ្លោះ​ដ៏​កម្រ​ដែល​កើត​នៅផ្ទះ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ជា​រឿង​ដ៏​កម្រ​មួយទៀត​សម្រាប់​កូនភ្លោះ​ទាំងពីរ​ដែល​កើតមក​ក្នុង​អាង​ងូតទឹក​ក្តៅ ដែល​មើលទៅ​ពិតជា​ពិសេស​ណាស់​។​

​    ​អ្នក​ម្ដាយ​និង​ឪពុក​បាន​ចំណាយពេល​កន្លះ​ម៉ោង​សម្រាល​កូនភ្លោះ​ទាំងពីរ​។ ក្រោយពី​កំណើត​កូនភ្លោះ​ទី​ពីរ ក៏មាន​ការជួយ​កាត់​ទងផ្ចិត​ផងដែរ​៕

adverise with khmeread
ប្រភព៖ luxurywayofliving

អ្នកនឹងចូលចិត្ត

មតិយោបល់