adverise with khmeread Untitled 1

ទ័ព​អាមេរិក​អាច​ជិះ Hoverboard ល្បឿន ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​សមរភូមិ​នាពេល​អនាគត

    ​Hoverboard អាច​នឹង​នាំ​ទ័ព​អាមេរិក​ហោះ​ទៅ​ប្រយុទ្ធ​នាពេល​អនាគត​ឆាប់ៗ​ខាងមុខ ហើយ​គេ​សង្ឃឹមថានឹង​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀតផង​។​

​    ​កាលពី​ខែ​មុន លោក Franky Zapata បានធ្វើឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ដោយ​បង្ហាញ​ប្រភេទ​ឧបករណ៍​ហោះ Hoverboard ពោរពេញ​ដោយ​កម្លាំង ដែល​អាចធ្វើ​ដំណើរ​ក្នុង​រយៈ​ល្បឿន ១៥០ គឺ​ឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯណោះ​។​

​    ​ឥឡូវ ក្រុមហ៊ុន​របស់គាត់​ត្រូវបាន​លក់​ទៅ​ក្រុមហ៊ុន Implant Science ជា​ក្រុមហ៊ុន​ផ្គង់​ផ្គង់​ឱ្យ​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​។​

​    ​អ្នកបង្កើត​ឧបករណ៍ Hoverboard វ័យ ៣៧ ឆ្នាំ​រូបនេះ​ថ្មីៗ​នេះ​បាន​ជិះ​ឧបករណ៍ Hoverboard របស់គាត់​ដែលមាន​ឈ្មោះថា Flyboard Air ដោយ​ធ្វើដំណើរ​ជាង ២ គីឡូម៉ែត្រ​ចេញពី​ឆ្នេរសមុទ្រ French Atlantic កាលពី​ថ្ងៃ​សៅរ៍ ទី ២៣ កក្កដា​។​

​    ​ក្នុង​វីដេអូ យើង​អាច​ឃើញ​គាត់​ហោះ​បាន​កម្ពស់ ៥០ ម៉ែត្រ​ពីលើ​ផ្ទៃដី​ប្រហែល​ប្រាំពីរ​នាទី​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់