adverise with khmeread 1

និយាយថា​លា​ហើយ​ស្បែ​កមុខ​យារ​ធ្លាក់ និង​ជ្រីវជ្រួញ ជាមួយ​ឡូ​សិន​ផ្សំ​នៅផ្ទះ​ដោយ​ខ្លួនឯង​មួយ​នេះ​

    ​យើងទាំងអស់គ្នា​សុទ្ធតែ​ខ្លាច​ចេញ​ស្នាម​ជ្រួញ ដែល​ធ្វើឱ្យ​រូប​សម្រស់​មើលទៅ​ចាស់​ជាង​វ័យ​។ អ្នកខ្លះ​បាន​ព្យាបាល​ស្បែ​កដោយ​ប្រើប្រាស់​ផលិតផល ប៉ុន្ដែ​មិនមែន​ទាំងអស់គ្នា​សុទ្ធ​មានលទ្ធភាព​ទិញ​ផលិត​ថ្លៃៗ​គុណភាព​ល្អ​មក​ប្រើ​នោះទេ​។ ប្រសិនបើ​លោកអ្នក​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ចង់​សន្សំ​លុយ លោកអ្នក​អាច​សាកល្បង​លាយ​គ្រឿងផ្សំ​ឡូ​សិន​ដូចខាងក្រោម​។​

​    ​* អ្វីដែល​អ្នក​ត្រូវមាន​គឺ​
​    ​- ប្រេងដូង ២ ស្លាបព្រា​បាយ​
​    ​- ម្សៅ Baking Soda ១ ស្លាបព្រា​បាយ​

​    ​លាយ​គ្រឿងផ្សំ​ទាំងពីរ​បញ្ចូល​គ្នា​ឱ្យ​សព្វ បន្ទាប់មក​ពាស​នៅលើ​មុខជា​រង្វង់​។ ទុកចោល ៥ នាទី​សឹម​លាងមុខ​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​។ ធ្វើបែបនេះ​យ៉ាងហោចណាស់​ឱ្យបាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍ អ្នក​នឹងមាន​ស្បែក​ទន់​រលោង​ដោយ​គ្មាន​ស្នាម​ជ្រួញ​និង​រន្ធ​ញើស​ធំៗ​នោះឡើយ​៕

adverise with khmeread
ប្រភព៖ myhealthylife365

អ្នកនឹងចូលចិត្ត

មតិយោបល់