adverise with khmeread 3

រថយន្តហ្វតបើលឿនបុកម៉ូតូនៅចំណុចផ្លូវកែងរបួសធ្ងន់២នាក់

     ភ្នំពេញ ៖ បុរស​២​នាក់​ម្នាក់​ជា​ជនជាតិខ្មែរ និង​ទៀត​ជា​ជនជាតិ​បរទេស បាន​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ខណ​:​ជិះ​ម៉ូតូឌុប​គ្នា​មកដល់​ចំណុច​ផ្លូវកែង​ត្រូវ​រថយន្ត ហ្វ​ត​បើក​ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង អូស​ម៉ូតូ​ខាងក្រោម​រថយន្ត​ប្រមាណ​ជិត​១០ ។​
    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​២៩៤ កែង​ផ្លូវ​លេខ​៥១ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។​
    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរស​២​នាក់ ម្នាក់​ជា​ជនជាតិខ្មែរ និង​ម្នាក់ទៀត​ជា​ជនជាតិ​បរទេស ជិះ​ម៉ូតូ​ម៉ាក FTR ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-0951 ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។​
    ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ហ្វ​ត​រ៉េ​ជ័រ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AH-8577 បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៩៤ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បុក​ម៉ូតូ​ពេញទំហឹង អូស​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​ប្រមាណ​ជិត​១០​ម៉ែត្រ បណ្តាល​រងរបួស​ធ្ងន់​ទាំង​២​នាក់ ហើយ​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​ចំណែក​អ្នកបើកបរ​រថយន្តរ​ត់បា​ត់​។​
   ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ និង​សហការ​ជាមួយ​ជំនាញ ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕​

adverise with khmeread

មតិយោបល់